បាល់ទាត់អន្តរជាតិ
Chelsea ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប RB Leipzig

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig គឺកីឡាករ Lois Openda។ កាលពីរដូវកាលក្ដៅកន្លងទៅ តោខៀវបានព្យាយាមពង្រឹងជម្រើសខ្សែប្រយុទ្ធកណ្តាលរបស់ពួកគេ ជាមួយនឹងចុះហត្ថលេខាលើកីឡាករចំណូលថ្មីសញ្ជាតិសេណេហ្គាល់ Nicolas Jackson ប៉ុន្តែសមត្ថភាពរបស់កីឡាកររូបនេះហាក់នៅមានកង្វះខាតនៅឡើយ។
ស្របពេលជាមួយគ្នានោះដែរ Christopher Nkunku ក៏បានផ្ទេរមកពី RB Leipzig ប៉ុន្តែរបួសរយៈពេលយូរ បានធ្វើឲ្យកីឡាករសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនបានទើបតែម្ដងប៉ុណ្ណោះជាមួយ Chelsea។ គេបានដឹងថា គ្រូបង្វឹកលោក Mauricio Pochettino នៅតែចង់បន្ថែមខ្សែប្រយុទ្ធកណ្តាលយ៉ាងហោចណាស់មួយរូបទៀត ដើម្បីបង្កើនគុណភាពនៅតំបន់ប្រយុទ្ធ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Fichajes បានអះអាងថា ក្លឹបតោខៀវ Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍លើ Lois Openda ដែលជាកីឡាករកំពុងឡើងជើងមួយរូបរបស់ RB Leipzig។ គេជឿថា Chelsea នឹងចំណាយប្រាក់យ៉ាងហោចណាស់ 90 លានអឺរ៉ូ (78 លានផោន) ដើម្បីបញ្ចុះបញ្ចូល RB Leipzig ឲ្យលក់ Openda ទៅឲ្យពួកគេនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole