Connect with us

បាល់ទាត់អន្តរជាតិ

Juventus ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ Jadon Sancho

Published

on

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បំណង​ក្នុង​ការ​នាំ​យក Jadon Sancho ពី Manchester United នៅ​ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​​ខែ​មករា​ខាង​មុខ។ អតីត​កីឡាករ​របស់​ក្លឹប Borussia Dortmund រូប​នេះ បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ក្រៅ​បញ្ជី​ឈ្មោះ​របស់​ក្រុម អស់​រយៈ​ពេល​ជាង​មួយ​ខែ​ហើយ បន្ទាប់​ពី​មាន​រឿងរ៉ាវ​រកាំ​រកូស​ជាមួយ​គ្រូ​បង្វឹក​លោក Erik ten Hag។

Sancho ស្ថិត​នៅ​ក្រោម​កុងត្រា​នៅ Old Trafford រយៈពេល​បី​រដូវកាល​ទៀត ប៉ុន្តែ​ជាមួយ​នឹង​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ ការ​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​រដូវកាល​នេះ ហាក់​ដូច​ជា​ជៀស​មិន​ផុត​ឡើយ។ អតីត​ក្លឹប​ចាស់ Borussia Dortmund ធ្លាប់​បាន​គេ​និយាយ​ថា ចង់​ចុះ​ហត្ថលេខា​នាំ​យក ខ្សែប្រយុទ្ធ​រូប​នេះ​ទៅ​វិញ ប៉ុន្តែ​ពួក​គេ​កំពុង​សង្ស័យ​ពី​សមត្ថភាព​លេង​របស់ Jadon Sancho ដែល​មិន​មាន​លេច​ធ្លោរ​ដូច​ពី​មុន។

ថ្មីៗ​នេះ​យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្សអ៊ីតាលី Juventus ចង់​នាំ​យក​កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​ទៅ​ទឹកដី Serie A នៅ​ពាក់​កណ្តាល​រដូវកាល​នេះ ដែល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​បន្ត​មក​ទៀត​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល ពួក​គេ​នឹង​ផ្ដល់​ឲ្យ Manchester United ជាមួយ​នឹង​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា 60 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២