Connect with us

បាល់ទាត់អន្តរជាតិ

ហេតុផល​ដែល​ការ​ខ្ចី​ជើង Lionel Messi ទៅ Barcelona វិញ គឺ​ជា​រឿង​ដែលមិន​អាច​ទៅ​រួច

Published

on

បន្ទាប់​ពី Inter Miami ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រុះ MLS នោះ Lionel Messi នឹង​មាន​ការ​ប្រកួត​ជម្រុះ World Cup ជាមួយ​អាហ្សង់ទីន​ដែល​នឹង​មក​ដល់​ក្នុង​ខែ​វិច្ឆិកា​នេះ ប៉ុន្តែ​បន្ត​ពី​នោះ​មក​គាត់​នឹង​មាន​ការ​សម្រាក​ដ៏​យូរ រហូត​ដល់​​ឆ្នាំ 2024 ទើប​ការ​ប្រកួត​ប្រជែង​នៅ​លីគ​កំពូល​របស់​សហរដ្ឋ​អាមេរិច​ចាប់​ផ្ដើម​ឡើង​វិញ។

ក្នុង​ឱកាស​នេះ Lionel Messi អាច​ស្វែងរក​ការ​​ប្រកួត​ប្រជែង​ជា​ថ្មី​ម្ដង​ទៀត ដោយ​ការ​វិល​​ត្រឡប់​ទៅ​តំបន់​អឺរ៉ុប​វិញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​ខ្លី​មួយ​ជា​មួយ Barcelona រឺ​ក្លឹប​ណា​មួយ​ដែល​គាត់​ចង់​ទៅ។ យ៉ាង​ណា Messi នឹង​មិន​ទៅ​ចូលរួម​ជាមួយ Barcelona វិញ​ទេ បើ​ទោះ​បី​ជា​គាត់​អាច​​ត្រឡប់​ទៅ​ក្លឹប​ចាស់​នេះ​វិញ​ក៏​ដោយ។

របាយការណ៍​ពី Mundo Deportivo បាន​រាយការណ៍​ពី​ហេតុផល​ដ៏​សំខាន់​មួយ​ដែល Messi មិន​អាច​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​របស់​ខ្លួនវិញ​បាន ដោយ​បច្ចុប្បន្ន Barcelona មិន​អាច​ធ្វើ​ការ​ចំណាយ​ប្រាក់​លើ​កីឡាករ​ចំណូល​ថ្មី​តាម​តែ​ចិត្ត​ចង់​នោះ​ទេ។ ទោះ​បី​ជា Lionel Messi យល់​ព្រម​លើ​ប្រាក់ខែ​ទាប​ក៏ដោយ ច្បាប់​របស់ La Liga នឹង​ធ្វើ​ការ​​គណនា​ប្រាក់​ពលកម្ម​របស់​គាត់ ជា​មួយ​នឹង​កីឡាករ​ចំណូល​ថ្មី​ផ្សេងៗ​ទៀត ជា​ពិសេស Joao Felix។

គ្មាន​ការ​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​លើ Messi ទេ មាន​ន័យ​ថា គាត់​នឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​ធម្មតា​មុន​បើក​រដូវកាល​ជាមួយ Inter Miami ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ ខណៈ​ដែល Messi អាច​មាន​លទ្ធផល​ភាព​មក Camp Nou វិញ​បាន ត្រឹមតែជា​ការ​ប្រកួត​មិត្តភាព​រវាង Inter Miami និង Barcelona ដែល​គេ​គ្រោង​នឹង​រៀបចំឡើង​នៅ​រដូវរងារ​នេះ​ប៉ុណ្ណោះ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២