Connect with us

បាល់ទាត់អន្តរជាតិ

Jude Bellingham ប្រាប់​ឈ្មោះ​កីឡាករ​ឆ្នើម​មួយ​រូប ដែល​គាត់​ប្រាថ្នា​ចង់​លេង​ជាមួយ

Published

on

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid កីឡាករ Jude Bellingham បាន​លើក​យក​ឈ្មោះ​វីរបុរស​បាល់ទាត់​មួយ​រូប​គឺ Zinedine Zidane ថា​ជា​កីឡាករ​ដែល​គាត់​ប្រាថ្នា​ចង់​លេង​ជាមួយ។ នៅ​ក្នុង​បទ​សម្ភាសន៍ជាមួយ Madrid Xtra កាល​ពី​ពេល​ថ្មីៗ​នេះ Jude Bellingham ត្រូវ​បាន​គេ​សួរ​ថា តើ​កីឡាករ​បាល់ទាត់​រូបណា ដែល​គាត់​ចង់​លេង​ជាមួយ? ពេល​នោះ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បានតប​ថា: “Zinedine Zidane”។

បន្ទាប់​ពី​និយាយ​ឈ្មោះ​របស់ Zinedine Zidane ហើយ​នោះ Jude Bellingham បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​​គ្រាន់​តែ​​បញ្ចូន​បាល់​ទៅ​ឲ្យ​គាត់​គ្រប់​ពេល​ដែល​ខ្ញុំ​មាន​បាល់​នៅ​ជើង ហើយ​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ។ ពេល​វេលា​របស់​គាត់ បញ្ចប់​ទៅ​នៅ​មុន​ពេល​វេលា​របស់​ខ្ញុំ​បន្តិច ប៉ុន្តែ​ការ​លេង​ខ្សែ​បម្រើ​រូប​នេះ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​ប្រាថ្នា…”។

យ៉ាង​ណា​មិញ មាន​រឿង​ចៃដន្យ​កើត​ឡើង​ផង​ដែរ​ដោយ Jude Bellingham បាន​ពាក់​អាវ​លេខ 5 នៅ Real Madrid ដែល​ជា​លេខ​អាវ​ដែល Zidane ធ្លាប់​ពាក់​ក្នុង​អំឡុង​ពេល​គាត់​ប្រកប​អាជីព​បាល់ទាត់​នៅ Santiago Bernabeu។ កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ Real Madrid ដោយ​ផ្ទេរ​ពី Borussia Dortmund ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តារា​រះ​មួយ​រូប​របស់ Real Madrid ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២