Connect with us

បាល់ទាត់អន្តរជាតិ

Harry Kane ប្រាប់​ឈ្មោះ​ក្លឹប​ដែល​គាត់​ចង់​ឲ្យ​ឈ្នះពាន Premier League រដូវកាល​នេះ

Published

on

ខ្សែប្រយុទ្ធ Harry Kane របស់​ក្លឹប Bayern Munich បាន​និយាយ​ថា គាត់​ចង់​ឲ្យ​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ឈ្នះ​ជើង​ឯក Premier League នៅ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ គឺ​ជា​អតីត​កីឡាករ​របស់ Tottenham Hotspur ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ​គាត់​មិន​បាន​ឈ្នះពាន​រង្វាន់​អ្វី​ឡើយ។

ជា​ចុង​ក្រោយ នៅ​ដើម​រដូវកាល​នេះ Harry Kane ក៏​បាន​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ទឹកដី​អាឡឺម៉ង់ ដោយ​ចូលរួម​ជាមួយ Bayern Munich។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​ចាកចេញ​របស់ Harry Kane មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ធ្លាក់​ទម្រង់​លេង​ឡើយ ដោយ​ផ្ទុយ​មក​វិញ ពួក​គេ​កំពុង​រីក​ចម្រើន​ខ្លាំង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។

ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Ange Postecoglou បច្ចុប្បន្ន​កំពុង​កាន់កាប់​តំណែង​ជា​ក្រុម​កំពូលតារាង​នៅ Premier League ដោយ​មាន 20 ពិន្ទុ ក្នុង​ការ​ឆ្លង​កាត់ 8 ប្រកួត​កន្លង​មក មិន​ទាន់​ស្គាល់​ចាញ់។ ដោយ​ឡែក Harry Kane ដែល​ជា​អតីត​កីឡាករ​របស់ Tottenham Hotspur បាន​និយាយ​ថា៖ “ពិតណាស់! វា​នៅ​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ​ដែល​ត្រូវ​ដើរ។ គ្មាន​ហេតុផល​ណា​ដែល​អ្នកគាំទ្រ​មិន​រំភើប និង​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នោះ​ទេ។… គ្មាន​ក្រុម​ណា​ផ្សេង​ទៀត​នៅ​អង់គ្លេស ដែល​ខ្ញុំ​ចង់​ឲ្យ​ឈ្នះ​ពាន Premier League ជាង Tottenham Hotspur នោះឡើយ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២