Connect with us

បាល់ទាត់អន្តរជាតិ

ដើម​ខែ​ក្រោយ Inter Miami នឹង​មាន​ការ​ប្រកួត​មិត្តភាព 2 ជា​មួយ​ក្រុម​នៅ​អាស៊ី

Published

on

ក្លឹប Inter Miami នឹង​​ចូល​​រួម​ក្នុង​ការ​ប្រកួត​មិត្ត​ភាព 2 លើក​ជាមួយ​នឹង​ក្លឹប​មក​ពី​លីគ​កំពូល​នៃ​ប្រទេស​ចិន (ក្រប​ខ័ណ្ឌ Chinese Super League)។ ការ​ប្រកួត​លើក​ទី​មួយ​នឹង​ធ្វើ​ឡើងនា​​ថ្ងៃទី 5 ខែ​វិច្ឆិកា​នៅ​កីឡដ្ឋាន Qingdao Youth ដោយ​ប៉ះ​នឹង​ក្លឹប Qingdao Hainiu F.C. ហើយ​បន្ទាប់​មក​ទៀត​នៅ​ថ្ងៃទី 8 ខែ​វិច្ឆិកា ពួកគេ​នឹង​ប្រកួត​ជាមួយ​ក្លឹប Chengdu Rongcheng នៅ​កីឡដ្ឋាន Phoenix Hill Sports Park។

យ៉ាង​ណាមិញ យុទ្ធនាការ​នៃ​ការ​ប្រកួត​លីគ MLS របស់ Inter Miami បាន​ឈាន​ដល់​ទី​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ។ Inter Miami នឹង​ប្រកួត​ពីរ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​ជា​មួយ​នឹង​ក្លឹប Charlotte FC នៅ​ក្នុង​ដី​ខ្លួន​ឯង​នា​ថ្ងៃពុធ និង​ក្រៅដី​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

សម្រាប់​តារា​ឆ្នើម Lionel Messi មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​មុន​បិទ​រដូវកាល​របស់ Inter Miami ឡើយ ដោយ​គាត់​ជាប់​បំពេញ​ភារកិច្ច​ជា​មួយ​នឹង​ការ​ប្រកួត​ជម្រុះ World Cup ក្នុង​តំបន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ប៉ុន្តែ​សម្រាប់​ដំណើរ​ទេសចរណ៍​នៃ​ការ​ប្រកួត​មិត្តភាព​នៅ​ខែ​ក្រោយ​ក្នុង​ប្រទេស​ចិន គាត់​ប្រហែល​ជា​នឹង​អាច​ចូលរួម​ជាមួយ Inter Miami បាន។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២