Connect with us

បាល់ទាត់អន្តរជាតិ

Fermin Lopez សារភាព​ថា ខ្លួន​ចង់​លេង​ឲ្យ Barcelona ពេញ​មួយ​អាជីព​បាល់ទាត់​របស់​ខ្លួន

Published

on

ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Fermin Lopez ដែល​ទើប​នឹង​ត្រូវ​បាន Barcelona ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​​ឈុត​​ធំ​ក្នុង​រដូវ​កាល​នេះ បាន​សារភាព​ថា គាត់​ចង់​លេង​ឲ្យ​ក្លឹប​យក្ស​កាតាឡាន់​របស់​ខ្លួន​ជា​រៀង​រហូត។ យ៉ាង​ណា​មិញ Fermin Lopez បាន​និយាយ​បែប​នេះ នៅ​ពេល​គាត់​ត្រូវ​បាន​គេ​សួរ​អំពី​ផែនការ​អនាគត​របស់​ខ្លួន ជា​មួយ​នឹង​អាជីព​បាល់ទាត់។

Fermin Lopez ជា​កីឡាករ​វ័យ​ក្មេង​ដែល​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​កៅអី​បម្រុង ប៉ុន្តែ​ក៏​មាន​ឱកាស​លេង​បាន 250 នាទី ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 7 ប្រកួត​ដែរ​នៅ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Fermin Lopez នៅ​តែ​ត្រូវ​បាន​គេ​គិត​ថា នឹង​ក្លាយ​ជា​កីឡាករ​នៃ​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់ Barcelona ផង​ដែរ។

Fermin Lopez ជា​កីឡាករ​វ័យ​ក្មេង​ដែល Xavi Hernandez ចាត់​ទុក​ដូច​ទៅ​នឹង Gavi, Pedri, Alejandro Balde និង Ronald Araujo ដែរ។ និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Barca Universal កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ចង់​បន្ត​នៅ Barcelona ជា​រៀង​រហូត។ ខ្ញុំ​ចង់​លេង​ជាមួយ​​ក្រុម​ឈុត​ធំ ដើម្បី​បន្ត​នៅទី​នេះ​ទៀត។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​នៅទីនេះ​ជា​រៀង​រហូត ប៉ុន្តែ​យើង​មិន​អាច​ដឹង​ពី​អនាគត​នោះ​ទេ។ Barcelona ជា​ក្លឹប​ល្អ​បំផុត​នៅ​លើ​ពិភពលោក…”។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២