បាល់ទាត់អន្តរជាតិ
Fermin Lopez ខ្សែបម្រើដែលប្រសូត្រចេញពីថ្នាលយុវជន La Masia កំពុងត្រូវបានគេមើលឃើញថា ជាអនាគតដ៏ភ្លឺស្វាងរបស់ក្លឹប

Fermin Lopez មានឈ្មោះពេញថា Fermin Lopez Marin គឺជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ដែលកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ គាត់បានលេងឲ្យក្លឹបយក្សកាតាឡាន់មួយនេះតាំងពីនៅក្មេងៗមកម្ល៉េះ ពោលគឺតាំងពីអាយុ 12 ឆ្នាំ។
កីឡាករវ័យ 20 ឆ្នាំរូបនេះ លេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ រឺអាចលេងជាខ្សែប្រយុទ្ធស្លាបឆ្វេងក៏បាន។ កាលពីរដូវកាលមុន គាត់បានស៊ុតបាល់បញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 4 ដង ពេលខ្ចីជើងជាមួយក្លឹប Linares។ ទោះជាយ៉ាងណាក៏ដោយ Barcelona បាននាំយកគាត់ត្រឡប់មកវិញ និងបានដាក់គាត់ឲ្យចូលលេងក្នុងដំណើរនៃការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេផងដែរ។
វាជាសញ្ញាដ៏ល្អរបស់ Fermin Lopez ដែលគាត់ទទួលបានឱកាសលេងជាមួយមិត្តរួមក្រុមរបស់ខ្លួនមុនបើករដូវកាល ប៉ុន្តែអ្វីដែលកាន់តែប្រសើរជាងនេះទៀតនោះ ខ្សែបម្រើវ័យក្មេងរូបនេះត្រូវបានគេមើលឃើញថា កំពុងមានទម្រង់លេងលេចធ្លោរខ្លាំង និងអាចក្លាយជាអនាគតដ៏ល្អរបស់ក្លឹប។
យ៉ាងណាមិញកាលពីប្រកួតមិត្តភាពទល់នឹង Real Madrid ម្សិលមិញនេះ Fermin Lopez រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ដ៏អស្ចារ្យ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់ទៀតផង។ ក្រោយចប់ការប្រកួតដែល Barcelona បានលុត Real Madrid 3-0 គ្រូបង្វឹកលោក Xavi Hernandez បាននិយាយថា៖ “Fermin Lopez នឹងមិនដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងទៀតទេ។ គាត់នឹងត្រូវបញ្ចូលក្នុងក្រុមឈុតធំ នៅរដូវកាលនេះ”។
ប្រភព: Tribuna
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!