Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea មើល​ឃើញ​ខ្សែការពារ​មួយ​រូប​របស់​ក្លឹប Sporting ដែល​អាច​មក​ជំនួស Thiago Silva បាន!!!

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​​បាន​​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​លើ​កីឡាករ​វ័យ​ក្មេង​មួយ​រូប ដែល​អាច​មក​ជំនួស​កន្លែង​របស់​​ខ្សែ​ការពារ​ជើង​ចាស់ Thiago Silva បាន។ យ៉ាង​ណា​មិញ ពេល​នេះ Thiago Silva មាន​វ័យ 39 ឆ្នាំ​ទៅ​ហើយ ហើយ​ក៏​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួន​នៅ Stamford Bridge ដែរ។

ខ្សែការពារ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចំណាយ​ពេល​វេលា 3 រដូវកាល​ជាមួយ​តោខៀវ Chelsea គិត​ចាប់​តាំង​ពី​បាន​ផ្ទេរ​ពី PSG ក្នុង​ឆ្នាំ 2020។ Thiago Silva នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ តោខៀវ Chelsea មាន​ទំនុក​ចិត្ត​ថា ពួកគេ​បាន​​រកឃើញ​កីឡាករ​ឆ្នើម​ម្នាក់​ដែល​អាច​បំពេញ​ចន្លោះ​នៃ​ការ​បាត់​បង់ Thiago Silva បាន។

យោងតាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា Chelsea បាន​ដាក់​គោលដៅ​លើ​កីឡាករ​មួយ​រូប​របស់​ក្លឹប Sporting Lisbon គឺ​ខ្សែការពារ​សញ្ជាតិ​កូតឌីវ័រ Ousmane Diomande ដែល​ទម្រង់​លេង​របស់​គេ​មាន​ភាព​លេចធ្លោរ​ខ្លាំង ទាំង​ជាមួយ​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ​​របស់​ខ្លួន។ កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​គិត​ថា នឹង​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​រូប​នា​ពេល​អនាគត ស្រប​ពេល​ដែល​ក្លឹប​នៅ Premier League 2 ផ្សេង​ទៀត​ក៏​ចាប់​អារម្មណ៍​លើ​រូប​គេ​ដែរ ដែល​ក្លឹប​នោះ​គឺ Arsenal និង Man City។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២