បាល់ទាត់អន្តរជាតិ
ឃើញក្លឹបធំៗនៅអង់គ្លេសចង់បានច្រើនពេក Sporting CP ដាក់តម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះ 100 លានអឺរ៉ូ

ក្លឹប Sporting Lisbon កំពុងដាក់តម្លៃខ្លួន 100 លានអឺរ៉ូ (87 លានផោន) លើកីឡាករ Viktor Gyokeres របស់ពួកគេ ស្របពេលដែលខ្សែប្រយុទ្ធរូបនេះត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីក្លឹបនៅក្នុងក្របខណ្ឌ Premier League។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះទើបតែបានផ្លាស់ទៅប្រទេសព័រទុយហ្គាល់កាលពីដើមរដូវកាលនេះប៉ុណ្ណោះ បន្ទាប់ចាកចេញពីក្លឹប Coventry ដែលលេងនៅ Championship។
ខ្សែប្រយុទ្ធឆ្នើម Viktor Gyokeres ស៊ុតបញ្ចូលទីបាន 38 គ្រាប់ ក្នុងការប្រកួតលីគ 2 រដូវកាល រួមទាំងរដូវកាលមុនផងដែរ ហើយគាត់បានជួយក្លឹបឲ្យឡើងដល់វគ្គ Playoff ចុងក្រោយ ប៉ុន្តែត្រូវបានចាញ់ក្រោមថ្វីជើងរបស់ Luton Town។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានចាប់ផ្តើមជីវិតថ្មីជាមួយ Sporting Lisbon ក្នុងទម្រង់លេងដ៏ល្អដដែល ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ ក្នុងការប្រកួតចំនួន 9 ប្រកួត នៅរដូវកាលនេះ។
ថ្លែងកាលពីពេលថ្មីៗនេះ គ្រូបង្វឹករបស់ក្លឹប Sporting លោក Ruben Amorim បានអះអាងថា ក្លឹបនឹងលក់ខ្សែប្រយុទ្ធរូបនេះ លុះត្រាតែមានមានការដេញថ្លៃដល់កម្រិតនៃលក្ខខណ្ឌលក់ចេញដែលក្លឹបបានកំណត់។ នោះមានន័យថា ក្លឹបនៅ Premier League ដែលចង់បាន Viktor Gyokeres អាចនឹងត្រូវត្រៀមទឹកប្រាក់ខ្ទង់ 100 លានអឺរ៉ូ (87 លានផោន) ទើបអាចទិញគាត់ពី Sporting CP បាន។
ប្រភព: Sportsmole