បាល់ទាត់អន្តរជាតិ
Xavi នាំយកកីឡាករវ័យក្មេង 3 រូប ពីឈុត B សម្រាប់ការប្រកួតទល់នឹង Athletic Bilbao នៅរំលងអាធ្រាតនេះ
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez ត្រូវបានគេរំពឹងថា នឹងនាំយកកីឡាករវ័យក្មេងចំនួន 3 នាក់ពីឈុត B សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យរំលងអាធ្រាតនេះ ទល់នឹងក្លឹប Athletic Bilbao ដែលជាការប្រកួតសន្សំពិន្ទុក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។
យ៉ាងណាមិញ Barcelona នឹងធ្វើជាក្រុមម្ចាស់ផ្ទះដែលទទួលស្វាគមន៍ក្រុមភ្ញៀវ Athletic Bilbao នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ខណៈដែលពួកគេបានបាត់បង់កីឡាករសំខាន់ៗមួយចំនួនដោយសាររបួស។ Xavi Hernandez បានដោះស្រាយបញ្ហានេះ ដោយនាំយកកីឡាករក្មេងៗពីឈុត Barcelona Atletic ដើម្បីបំពេញចំណុចខ្វះខាតរបស់ក្រុម។
យោងតាមរបាយការណ៍ពី Diario Sport បានរាយការណ៍ថា កីឡាករទាំង 3 ដែលគ្រូបង្វឹកកោះហៅពីឈុត B នោះមានដូចជា Marc Guiu, Hector Fort និង Unai Hernandez។ កីឡាករទាំង 3 រូបនេះសុទ្ធតែជាកីឡាករវ័យក្មេង ដែលមានសញ្ជាតិអេស្ប៉ាញ និងមានអាយុមិនលើសពី 18 ឆ្នាំឡើយ។
ប្រភព: Barcablaugranes