Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ផ្ទេរ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​របស់​ប្រេស៊ីល ដែល​មាន​រហ័ស្សនាម​ថា Messinho

Published

on

Messinho បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល​ចុងក្រោយ​គេ​បង្អស់ ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ Barcelona ហើយ​កីឡាករ​រូប​នេះ​ផ្ទាល់ ក៏​ធ្លាប់​និយាយ​ថា គាត់​ចង់​លេង​ឲ្យ​ក្លឹប​យក្សកាតាឡាន់​ទៀត​ផង។ កីឡាករ​វ័យ 15 ឆ្នាំ​រូបនេះ​មាន​ភ្នាក់ងារ​របស់​ខ្លួន​គឺ​លោក Andre Cury ដូច​គ្នា​នឹង Vitor Roque ដែរ។

យ៉ាង​ណា​មិញ​ឈ្មោះ Messinho គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​គេ ហើយ​ឈ្មោះ​ពិត​នោះ​គឺ Estevao William។ ថ្មីៗ​នេះ Messinho បាន​ផ្តល់​បទសម្ភាសន៍​ធំ​មួយ​ទៅ​កាន់ Mundo Deportivo អំពី​ក្លឹប​នា​ពេល​អនាគត​របស់​គាត់ ហើយ​ពេល​នោះ​ខ្សែប្រយុទ្ធរូប​នេះ​បាន​លើក​ឡើង​ថា Barcelona គឺ​ជា​ក្លឹប​ក្នុង​ក្ដី​សុបិន​របស់​ខ្លួន។

Messinho គឺ​ជា​ខ្សែប្រយុទ្ធ​ស្លាប​ស្តាំ​ម្នាក់​ដែល​បាន​ចូល​លេង​ក្នុង​កម្រិត​យុវជន​របស់​ប្រេស៊ីល​​បាន​ច្រើន ប៉ុន្តែ​គាត់​មិន​ទាន់​បាន​ចូល​លេង​ឈុត​ធំ​សម្រាប់​ប្រទេស រឺ​ក្លឹប​របស់​គាត់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​ក៏ដោយ កាសែត Mundo Deportivo រាយការណ៍​ថា គាត់​កំពុង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ផ្ទេរ​ទៅ Camp Nou ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ Manchester City និង Paris Saint-Germain ក៏​ចាប់​អារម្មណ៍​ចង់​បាន Messinho ដូចគ្នា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២