Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បន្ត​កំណត់​ត្រា​មិន​ទាន់​ចាញ់​នៅ UCL បន្ទាប់​ពី​លុត Shakhtar Donetsk 2-1 (មានវីដេអូ)

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បង្កើន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង នៅ​មុន​ការ​ការ​ប្រកួត El Clasico នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​លទ្ធផល 2-1 នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ទល់​នឹង Shakhtar Donetsk កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

បច្ចុប្បន្ន Barcelona គឺ​ជា​ក្រុម​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល H និង​មាន 9 ពិន្ទុ​ពេញ ដោយ​មិន​ធ្លាប់​ចាញ់ រឺ​ស្មើ​ឡើយ។ ពួក​គេ​បាន​រក្សា​កំណត់​ត្រា​ដ៏​អស្ចារ្យ​នៅ​រដូវកាល​នេះ ដោយ​មិន​ទាន់​ចាញ់​នៅក្រប​ខណ្ឌ​លីគ​កំពូល La Liga និង​មិន​ទាន់​ចាញ់​នៅ​ក្នុង​ក្របខណ្ឌ UEFA Champions League ផង​ដែរ។

គ្រាប់​បាល់​ពីរ​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​របស់ Barcelona ទៅ​លើ Shakhtar Donetsk គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ដ៏​ល្អ​ពី Ferran Torres នៅ​នាទីទី 28 និង​មួយ​គ្រាប់​ទៀត​ស៊ុត​បញ្ចូលទី​ពី Fermin Lopez នៅ​នាទីទី 36។ សម្រាប់​គ្រាប់​បាល់វាយ​បក​បាន​មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ Shakhtar Donetsk ជា​ការ​ស៊ុត​បញ្ចូលទី​របស់​ខ្សែបម្រើ​ប្រយុទ្ធ Georgiy Sudakov នៅ​នាទីទី 62។

ទស្សនា​វីដេអូ​ហាយឡាយ​ខាង​ក្រោម:

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២