Connect with us

បាល់ទាត់អន្តរជាតិ

Michail Antonio ថា ប្រសិន​បើ Haaland មិន​ឈ្នះ​វា​ទេ នោះ Ballon d’Or នឹង​ក្លាយ​ជា​រឿង​អាស្រូវ

Published

on

ខ្សែប្រយុទ្ធ Michail Antonio របស់​ក្លឹប West Ham United បាន​និយាយ​ថា វា​នឹង​ក្លាយ​ជា​រឿង​អាស្រូវ ប្រសិន​បើ​តារា​ឆ្នើម​របស់​ក្លឹប​មេឃខៀវ Manchester City គឺ​កីឡាករ Erling Haaland មិន​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ 2023 មុន​កីឡាករ​អាហ្សង់ទីន Lionel Messi ទេ​នោះ។

Antonio ជឿ​ជាក់​ថា Haaland ដែល​បាន​ឈ្នះ​ពានបី​ក្នុង​មួយ​រដូវកាល (Premier League, FA Cup និង UEFA Champions League) សម​នឹង​ទទួល​បាន​ពាន Ballon d’Or ឆ្នាំ​នេះ។ Michail Antonio បាន​និយាយ​ថា៖ “ខ្ញុំ​យល់​ថា Messi ឈ្នះ World Cup គឺ​ធំធេង​ណាស់ ប៉ុន្តែ​អ្នក​មិន​អាច​មើល​រំលង​ក្រុម​ដែល​ឈ្នះ​ពាន​បី និង​អ្វី​ដែល Haaland បាន​នាំ​យក​មក ដែល​ជា​ការ​បំបែក​កំណត់​ត្រា​នោះ​ទេ។ គាត់​សម​នឹង​ទទួល​បាន Ballon d’Or។ បើ​​គាត់​មិន​ទទួល​បាន​ទេ វា​នឹង​ក្លាយ​ជា​រឿង​អាស្រូវ”។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន Erling Haaland ពិត​ជា​អស្ចារ្យ​ណាស់ ដោយ​ត្រឹមតែ​ជា​ឆ្នាំ​ដំបូង​ជាមួយ​ Man City តែ​គាត់​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប ក្នុង​ការ​លើក​ពាន 3 ក្នុង​មួយ​រដូវកាល និង​ឈ្នះ UCL ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។ កីឡាករ​សញ្ជាតិ​ន័រវេស​រូបនេះ ស៊ុត​បញ្ចូលទី​បាន 52 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 9 ដង ក្នុង​ការ​ប្រកួត​ចំនួន 53 ប្រកួត ដោយ​ឈ្នះ​ស្បែក​ជើងមាស​នៅ Premier League ផង​ដែរ។ កីឡាករវ័យ 23 ឆ្នាំ​រូបនេះ​ក៏​ជា​អ្នក​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង​គេ​នៅ UEFA Champions League ទៀត​ផង (12 គ្រាប់ ក្នុង 11 ប្រកួត)។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២