Connect with us

បាល់ទាត់អន្តរជាតិ

Manuel Akanji ជឿ​ជាក់​ថា ទោះ​គាត់​​មិន​ចូល​លេង ក៏​ក្រុម​របស់​ខ្លួន​អាច​យក 3 ពិន្ទុ​នៅ Old Trafford បាន​ដែរ!!!

Published

on

ខ្សែ​ការពារ Manuel Akanji របស់​ក្លឹប​មេឃខៀវ Manchester City បាន​ព្រមាន​ទៅ​កាន់​ក្លឹប​បិសាចក្រហម Manchester United ថា ក្រុម​របស់​គាត់​នឹង​យក 3 ពិន្ទុ នៅ Old Trafford ដែល​ជា​ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 នៅ​ក្នុង​ក្របខណ្ឌ​លីគ​កំពូល Premier League នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ (ម៉ោង 10:30 យប់)។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ស្វីស​រូប​នេះ បាន​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​ដែល​ជា​ការ​ប្រកួត​បើក​ឆាក នៅ​ក្នុង​ការ​ប្រកួត​ដែល Man City យក​ឈ្នះ Young Boys ក្នុង​លទ្ធផល 3-1 ដែល​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

ទោះ​ជា​យ៉ាង​ណា Manuel Akanji នឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង​ក្លឹប​បិសាចក្រហម Manchester United នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយ​សារ​គាត់​បាន​ជាប់​​បម្រាម​មួយ​ប្រកួត នៅ​ក្នុង​ការ​ប្រកួត​លីគ។ ខ្សែការពារ​រូប​នេះ​បាន​ទទួល​កាត​ក្រហម​ពេល​ប្រកួត​ទល់​នឹង​ក្លឹប Brighton កាល​ពី​ចុង​សប្តាហ៍​មុន។

ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ នៅ​តែ​ជឿជាក់​ថា ក្រុម​របស់​ខ្លួន​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola នឹង​ផ្ដួល​គូ​ប្រជែង Manchester United បាន។ Akanji បាន​និយាយ​ដោយ​បើក​ចំហរ​ថា៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ វា​នឹង​មាន​ការ​លំបាក ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​របស់​យើង។ ខ្ញុំ​គិត​ថា យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ ហើយ​យើង​នឹង​ទទួល​បាន 3 ពិន្ទុ ក្នុង​ការ​ប្រកួត​ក្រៅដី​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២