បាល់ទាត់អន្តរជាតិ
Paul Scholes ជឿជាក់ថា Man United នៅតែមានឱកាសដណ្ដើមកៅអី Top-4 រដូវកាលនេះបាន

វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes បានអះអាងថា ក្លឹបរបស់ខ្លួននៅតែមានឱកាសអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ជាក្រុមកំពូលទាំង 4 (Top-4) ក្នុងតារាង Premier League នៅរដូវកាលនេះបាន។
យ៉ាងណាមិញ បច្ចុប្បន្នក្រុមរបស់លោក Erik ten Hag បានរំកិលខ្លួនមកឈរនៅចំណាត់ថ្នាក់លេខ 6 ហើយ ក្នុងតារាងលីគកំពូលរបស់អង់គ្លេស ហើយពួកគេទើបនឹងបានឈ្នះ Aston Villa ដែលជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ 5 កាលពីរំលងអាធ្រាតយប់មិញនេះផងដែរ។
ដោយមើលឃើញពីស្ថានភាពកាន់តែល្អប្រសើរឡើងរបស់បិសាចក្រហម អតីតកីឡាករឆ្នើម Paul Scholes បានលើកឡើងថា Man United នៅតែអាចប្រជែងតំណែង Top-4 ហើយវាពិតជាអាចធ្វើទៅរួច ប្រសិនបើកីឡាកររបស់ក្លឹបបន្តទម្រង់លេងដ៏ស៊ីសង្វាក់គ្នាបែបនេះរហូតដល់ចុងបញ្ចប់នៃរដូវកាល។
ប្រភព: Sportskeeda