បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់បិសាចក្រហមថា Onana កំពុងធ្វើឲ្យមិត្តរួមក្រុមរបស់ខ្លួន មានការភ័យខ្លាច
អតីតខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហមគឺលោក Paul Scholes ថ្មីៗនេះបានរិះគន់ Andre Onana ចំពោះទម្រង់លេងរបស់គាត់ ក្នុងការប្រកួតដែលទទួលបានលទ្ធផលស្មើ 3-3 ទល់នឹង Galatasaray កាលពីម្សិលមិញ និងធ្វើឲ្យក្រុមរបស់ខ្លួនធ្លាក់ទៅបាតតារាង ហើយកំពុងប្រឈមនឹងហានិភ័យមិនអាចឡើងទៅវគ្គបន្ទាប់បាន ក្នុងពានរង្វាន់ក្របខណ្ឌ UCL។
យ៉ាងណាមិញ បិសាចក្រហមរកបាន 2 គ្រាប់ នាំមុខមុនគូប្រជែងរបស់ខ្លួនដែលជាការស៊ុតបញ្ចូលទីដោយ Alejandro Garnacho និង Bruno Fernandes ប៉ុន្តែ Galatasaray បានវាយបកវិញនៅដែលជាការស៊ុតបាល់ពិន័យ Free-kick របស់ Hakim Ziyech នៅនាទីទី 29 និងនាទីទី 62។
លទ្ធផលក្រោយចប់ការប្រកួត ក្រុមទាំង 2 បានបញ្ចប់ទៅដោយលទ្ធផល 3-3។ ដោយឡែកអតីតវីរបុរសរបស់ក្លឹបលោក Paul Scholes បានរិះគន់យ៉ាងចាស់ដៃលើអ្នកចាំទីរបស់ក្លឹប និងបានអះអាងថា គ្រាប់បាល់ទាំង 3 គ្រាប់ដែលបានចូលទីលើបិសាចក្រហមនោះ ជាការទទួលខុសត្រូវរបស់ Andre Onana។ ថ្លែងនៅលើ TNT Sports បន្ទាប់ពីការប្រកួតនោះ Scholes បាននិយាយថា៖ “គាត់ (Andre Onana) ធ្វើឲ្យមនុស្សគ្រប់គ្នាភ័យ គាត់ធ្វើឲ្យខ្សែការពារភ័យ ហើយគាត់ធ្វើឲ្យមិត្តរួមក្រុមរបស់ខ្លួនទាំងមូលភ័យខ្លាច”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como