Connect with us

បាល់ទាត់អន្តរជាតិ

អតីត​វីរបុស Paul Scholes ទស្សន៍​ទាយ​ចំណាត់​ថ្នាក់​ដែល​បិសាចក្រហម​ទទួល​បាន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

អតីត​វីរបុរស​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Paul Scholes បាន​ទស្សន៍ទាយ​ពី​ទីតាំង​នៃ​អតីត​ក្លឹប​របស់​គាត់​នឹង​បញ្ចប់​នៅ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ Man United បច្ចុប្បន្ន​មាន​ទម្រង់​លេង​មិន​ល្អ​ឡើយ ប៉ុន្តែ​កាល​ពី​រដូវកាល​មុន ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ 4 ក្នុង​តារាង Premier League។

សមិទ្ធិផល​នៃ​រដូវកាល​មុន​របស់​ក្រុម​លោក Erik ten Hag បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​កៅអី ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ UEFA Champions League រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​បិសាចក្រហម​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 6 នៅ​ក្នុង​តារាង Premier League ស្រប​ពេល​ដែល​កីឡាករ​សំខាន់​របស់​ខ្លួន​ក៏​មាន​របួស​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Paul Scholes ជឿ​ជាក់​ថា Man United កំពុង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ដណ្តើម​យក​កៅអី UEFA Champions League និង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់ Top 4 នៅ Premier League នៅ​រដូវកាល​នេះ​បាន។ អតីត​វីរបុរស​បាល់ទាត់​រូប​នេះ​បាន​និយាយ​ទៅ​កាន់ Express Sport ថា៖ “Liverpool គឺ​សមរម្យ, Arsenal ក៏​សមរម្យ ប៉ុន្តែ Man United គួរតែ​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​បាន។ ហើយ​ខ្ញុំ​នៅ​តែ​គិត​ថា ពួកគេ​នឹង​ដណ្ដើម​ចំណាត់​ថ្នាក់​នេះ​បាន​ចុង​បញ្ចប់​នៃ​រដូវកាល”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២