Connect with us

បាល់ទាត់អន្តរជាតិ

Sacha Boey កំពុង​ស្ថិត​ក្នុង​រ៉ាដា​នៃ​ការ​ចង់​បាន​​របស់​ក្លឹប​បិសាចក្រហម Manchester United

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ទម្រង់​លេង​​របស់​ខ្សែ​ការពារ Sacha Boey របស់​ក្លឹប Galatasaray។ យ៉ាង​ណា​មិញ កីឡាករ​​វ័យ 23 ឆ្នាំ​រូប​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ការ​ទទួល​ជ័យ​ជម្នះ 3-2 ទៅ​លើ Man United នៅ Old Trafford ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ដើម​ខែ​មុន​។

Sacha Boey បាន​បង្ហាញ​ខ្លួន 19 ប្រកួត​ឲ្យ​ក្លឹប​យក្សទួរគី​នៅ​រដូវកាល​នេះ ហើយ​គាត់​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ទល់​នឹង​​ក្លឹប Copenhagen ផង​ដែរ។ បន្ត​មក​ទៀត ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​​បាន​​គេ​ដឹង​ថា បាន​កោតសរសើរ​ពី​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ខណៈ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​​តាម​ដាន​ពី​ទម្រង់​លេង​ដ៏​លេចធ្លោរ​របស់​គាត់​នៅ​រដូវកាល​នេះ​ដូចគ្នា។

យោងតាម​គេហទំព័រ Sportx.com បាន​ឲ្យ​ដឹង​ថា ក្លឹបបិសាច​ក្រហម Manchester United កំពុង​ពិចារណា​លើ​វិធី​សាស្រ​មួយ​ដែល​អាច​នាំ​យក​ខ្សែការ​ពារ​ឆ្នើម​រូប​នេះ ទៅ​ទឹកដី​អង់គ្លេស​នៅឆ្នាំ 2024 ស្រប​ពេល​ដែល Galatasaray មិន​ទាន់​បាន​ចុះហត្ថលេខា​កុងត្រា​ថ្មី​លើ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ 2025 នៅ​ឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់​គាត់​មិន​សូវ​ខ្ពស់​ពេក​ទេ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២