Connect with us

បាល់ទាត់អន្តរជាតិ

Messi ប្រាប់​ពី​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី ដែល​គាត់​ពេញ​ចិត្ត និង​ចងចាំ​បំផុត​ក្នុង​អាជីព​​បាល់ទាត់

Published

on

កាពីតែន​ក្រុម​របស់​ក្លឹប Inter Miami គឺ​កីឡាករ Lionel Messi បានរំលឹក​ពី​គ្រាប់​បាល់​ដែល​គាត់​ពេញ​ចិត្ត​បំផុត ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ យ៉ាង​ណា​មិញ Lione Messi បាន​ចាត់​ទុក​គ្រាប់​បាល់​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត UEFA Champions League និង FIFA World Cup ជា​គ្រាប់​បាល់​សំខាន់​ដែល​គាត់​នឹង​ពេញ​ចិត្ត។

ថ្មីៗ​នេះ​តារា​ឆ្នើម Lionel Messi បាន​ឈ្នះ Ballon d’Or ទី 8 របស់​គាត់ បន្ទាប់​ពី​បាន​នាំ​ជ័យជំនះ World Cup ជាមួយ​អាហ្សង់ទីន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ Messi បាន​ឈ្នះពាន​រង្វាន់​នេះ​ដោយ​ផ្ដួល​សម្លេង​ឆ្នោត​របស់ Erling Haaland និង Kylian Mbappe។

បន្ត​ពី​នោះ​មក នៅ​ក្នុង​ការ​សន្ទនា​មួយ​ជាមួយ France Football តារា​ឆ្នើម Lionel Messi ត្រូវបាន​គេ​ស្នើ​ឲ្យ​គាត់​បង្ហាញ​ពី​គ្រាប់​ដែល​គាត់​ពេញ​ចិត្ត​បំផុត​ក្នុង​ចំណោម​គ្រាប់​បាល់​ជាង 800 គ្រាប់​ក្នុង​អាជីព​របស់​គាត់។ ពេល​នោះ​ខ្សែប្រយុទ្ធ​ជើង​ចាស់​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​តែង​តែ​និយាយ ពី​គ្រាប់​បាល់​ពិសេស គឺ​ជា​គ្រាប់​បាល់​សំខាន់ដែល​ស៊ុតបញ្ចូល​ទី​នៅ​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League និង​នៅ​វគ្គផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត World Cup”។

Messi បាន​បន្ថែម​ទៀត​​ថា៖ “ខ្ញុំ​មិន​ដឹង​ទេ គ្រាប់​បាល់​ណា​ដែល​ខ្ញុំ​តែង​តែ​ចងចាំ ហើយ​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​ស៊ុត​បញ្ចូលទី​នោះ​ទេ ហើយ​គ្រាប់​បាល់​នោះ​មាន​ន័យ​ដូចម្តេច។ វា​អាច​ជា​គ្រាប់​បាល់ទល់​ស៊ុត​បញ្ចូល​ទី​ទល់​នឹង Real Madrid ដែល​យើង​បាន​យក​ឈ្នះ 2-0 ក្នុង​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ Bernabeu…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២