Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក 2 រូប​ដែល​អាច​នឹង​មក​ដឹកនាំ​នៅ Man United ប្រសិន​បើ​លោក Erik ten Hag ត្រូវ​បាន​គេ​បណ្ដេញ​ចេញ

Published

on

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្លឹប​បិសាចក្រហម Manchester United កំពុង​ពិចារណា​លើ​បេក្ខភាព​ដែល​មក​ជំនួស​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប​គឺលោក Erik ten Hag រួច​ហើយ (នេះ​បើ​យោងតាម​កាសែត The Times បាន​ចុះ​ផ្សាយ)។

ជា​ការ​ពិត​ណាស់ Erik ten Hag បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​បិសាចក្រហម​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ពានរង្វាន់ Carabao Cup ដោយ​ចាញ់ Newcastle 3-0 កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។ ការ​បរាជ័យ​នេះ បាន​កើត​ឡើង​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​លុត​ដោយ Man City 3-0 នៅ​ក្នុង​ការប្រកួត​លីគ​កាល​ពី​សប្ដាហ៍​មុន។

ជា​លទ្ធផល Manchester United ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ពិចារណា​រក​អ្នក​ជំនួស Erik ten Hag ដោយ​ប្រភព​ច្បាស់លាស់​មួយ បាន​អះអាង​ថា តំណែង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ​កំពុង​ជួប​ហានិភ័យ​នៃ​ការ​បណ្ដេញ​ចេញ​ទៅ​ហើយ។

បេក្ខភាព​គ្រូ​បង្វឹក 2 រូប ដែល​បិសាចក្រហម​កំណត់​យក និង​ចង់​បាន​មក​ជំនួន​លោក Erik ten Hag នោះ​គឺ​លោក Ruben Amorim ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​របស់​ក្លឹប Sporting និង​លោក Zinedine Zidane ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជ​ស Real Madrid។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២