បាល់ទាត់អន្តរជាតិ
ស្ទើរតែត្រូវលក់ចេញទៅហើយ តែពេលនេះ Chelsea ត្រៀមចរចាកុងត្រាថ្មីជាមួយ Conor Gallagher
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមនឹងយល់ព្រមលើការបន្តកុងត្រាថ្មីជាមួយខ្សែបម្រើ Conor Gallagher ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះដំបូងឡើយ បានចំណាយពេលភាគច្រើនអង្គុយនៅកៅអីបម្រុង ប៉ុន្តែគាត់បានតស៊ូជំនះរហូតក្លាយជាកីឡាករដ៏សំខាន់ មិនមានទម្រង់លេងដ៏លេចធ្លោរនៅប៉ុន្មានខែចុងក្រោយនេះ។
Conor Gallagher ដែលស្ទើរតែត្រូវបានតោខៀវ Chelsea លក់ចេញទៅហើយនោះ បានបង្ហាញខ្លួន គ្រប់ការប្រកួតទាំងអស់របស់ក្លឹបបច្ចុប្បន្ននៅរដូវកាលនេះ និងបានរួមចំណែក Assists បាន 3 ដង។ កីឡាករវ័យ 23 រូបនេះ បានបង្ហាញខ្លួនលើកចុងក្រោយពេញមួយប្រកួតដែល Chelsea បានយកឈ្នះ Tottenham Hotspur 4-1។
កុងត្រាបច្ចុប្បន្នរបស់ Conor Gallagher នឹងផុតកំណត់នៅឆ្នាំ 2025 ប៉ុន្តែពេលនេះក្លឹបតោខៀវ Chelsea បានកំណត់រួចហើយថា ពួកគេនឹងចុះហត្ថលេខាលើកុងត្រាថ្មីជាច្រើនរដូវកាលទៀតជាមួយខ្សែបម្រើឆ្នើមរូបនេះ ខណៈដែលគ្រូបង្វឹករបស់ក្លឹបគឺលោក Mauricio Pochettino ក៏ជាមនុស្សម្នាក់ដ៏សំខាន់ ក្នុងការចង្អុលបង្ហាញលើរឿងនេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត