បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ប្រាប់មូលហេតុដែលមិនកោះហៅ Ben White
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ថ្មីៗនេះ បានច្រានចោលនូវការអះអាងក្រៅផ្លូវការណ៍មួយដោយចោទប្រកាន់ថា Ben White មិនជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិដោយសារតែមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក ដែលការលើកឡើងនេះបានកើតឡើងបន្ទាប់ពីខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស។
យ៉ាងណាមិញ កីឡាករវ័យ 26 ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ក្លឹបកាំភ្លើងធំ ជាពិសេសចាប់តាំងពីដែលគាត់ផ្លាស់ប្តូរពីការលេងជាខ្សែការពារកណ្តាលទៅជាខ្សែការពារស្តាំ។ ប៉ុន្តែផ្ទុយមកវិញ ចាប់ពីពេលនោះដូចគ្នា Ben White មិនត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសចាប់អារម្មណ៍ឡើយ ដោយគាត់មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមឡើយ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុនមក។
ពេលនេះ Ben White ត្រូវបានជម្រុះឈ្មោះចេញពីក្រុមតោកំណាចអង់គ្លេសជាថ្មីម្ដងទៀត ហើយលោក Gareth Southgate បានអះអាងថា ការមិនកោះហៅខ្សែការពាររូបនេះ គឺជាហេតុផលបាល់ទាត់សុទ្ធសាធ ដែលវាមិនមែនជារឿងផ្ទាល់ខ្លួនណាមួយឡើយ។ គ្រូបង្វឹករូបនេះបាននិយាយថា Ben White អាចជាប់ជម្រើសជាតិលុះត្រាតែគាត់លេងបានល្អ ក្នុងនាមជាខ្សែការពារកណ្ដាល មិនមែនជាខ្សែការពារស្ដាំដូចគាត់លេងនៅក្លឹបឡើយ។ ជាពិសេសក្រុមជម្រើសជាតិអង់គ្លេសមានខ្សែការពារស្ដាំល្អៗជាច្រើនរួចហើយដូចជា Kyle Walker, Kieran Trippier, Trent Alexander-Arnold និង Reece James ជាដើម។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar