បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមបន្តកុងត្រាថ្មី និងតម្លើងប្រាក់ខែដល់ Ben White
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដំឡើងប្រាក់ខែច្រើនជាងមុនដល់ខ្សែការពារ Ben White។ Arsenal នឹងតម្លើងប្រាក់ពលកម្មដល់ខ្សែការពារវ័យ 26 ឆ្នាំរូបនេះ អមដោយកិច្ចព្រមព្រៀងកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នដែលមានសុពលភាពដល់ឆ្នាំ 2026។
ចាប់តាំងពីការផ្ទេរក្នុងតម្លៃខ្លួន 50 លានផោន របស់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះពី Brighton កាលពីរដូវក្តៅឆ្នាំ 2021 មក Ben White បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយគាត់បានបង្ហាញខ្លួន ក្នុងនាមជាកីឡាករជម្រើសដំបូងគ្រប់ការប្រកួតទាំងអស់នៅ Premier League រដូវកាលនេះ។
ដោយឡែកថ្មីៗនេះ ក្លឹបកាំភ្លើងធំក៏បានបញ្ចប់ការចរចារកុងត្រាថ្មីរបស់កីឡាករផ្សេងៗទៀតដូចជា Martin Odegaard, Bukayo Saka និង William Saliba ដែលសុទ្ធតែជាសសរទ្រូងដ៏សំខាន់របស់ក្លឹបនាពេកអនាគត។ ពេលនេះយោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា ប្រសិនបើ Ben White ចុះកុងត្រាថ្មីជាមួយ Arsenal គាត់អាចនឹងទទួលបានការដំឡើងប្រាក់ខែដ៏ច្រើន ពីប្រាក់ចំណូលប្រចាំសប្តាហ៍បច្ចុប្បន្នរបស់គាត់ចំនួន 120,000 ផោន នឹងឡើងជិតប្រហាក់ប្រហែលជាមួយកីឡាករផ្សេងទៀតដែលរកបានប្រាក់ចំណូលច្រើនរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត