Connect with us

បាល់ទាត់អន្តរជាតិ

Jude Bellingham នឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង Valencia នៅ​រំលង​អាធ្រាត​នេះ

Published

on

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​ដោយ​អ្នក​កាសែត​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​ឆ្នើម Jude Bellingham នឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង​ក្លឹប Valencia ដែល​ជា​ការ​ប្រកួត​លីគ នៅ​ម៉ោង 3 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។

របាយការណ៍​ដដែល​នេះ​ដែរ បាន​បន្ថែម​ទៀត​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ នឹង​ត្រូវ​សម្រាក​នៅ​ក្រៅ​ទីលាន​ប្រកួត​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ 2 សប្តាហ៍​ទៀត ទើប​អាច​ចូលលេង​វិញ។ គេ​បាន​ដឹង​ថា Jude Bellingham មាន​របួស​ស្មា​ខាង​ឆ្វេង​របស់​គាត់ ដែល​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

យ៉ាង​ណា​មិញ​លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ប្រើប្រាស់​ជម្រើស​ខ្សែបម្រើ​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា៖ Eduardo Camavinga, Toni Kroos, Federico Valverde និង Luka Modric ជា​ដើម។ ថ្វីត្បិត​តែ​បាត់បង់​បេក្ខភាព​ខ្សែបម្រើ​សំខាន់ Jude Bellingham ក៏​ដោយ តែ​ប្រហែល​ជា​ពួក​គេ​មិន​សូវ​មាន​សម្ពាធ​ប៉ុន្មាន​ឡើយ ព្រោះ​វា​ការ​ប្រកួត​ក្នុង​ដី​របស់​ខ្លួន​នៅ​កីឡដ្ឋាន Santiago Bernabeu។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២