Connect with us

បាល់ទាត់អន្តរជាតិ

Camavinga នឹង​សម្រាក​នៅ​ក្រៅទីលាន​ប្រកួត​រយៈពេល 8 សប្ដាហ៍

Published

on

ក្លឹប​អធិរាជស Real Madrid នឹង​ត្រូវ​ដំណើរ​ការ​នៃ​ការ​ប្រកួត​របស់​ពួក​គេ​ដោយ​មិន​មាន​វត្តមាន​របស់ Eduardo Camavinga រយៈ​ពេល 8 សប្តាហ៍ ដោយ​សារ​​របួស​ជង្គង់​របស់​ខ្សែបម្រើ​រូប​នេះ បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក្នុង​​អំឡុង​ពេល​នៃ​ការ​ហ្វឹកហាត់​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​បារាំង។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ​ត្រូវ​​បាន​​កោះ​ហៅ​ឲ្យ​​ចូល​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​ការ​ប្រកួត​ជម្រុះ Euro 2024 ចំនួន 2 ប្រកួត​​ចុង​ក្រោយ​ដែល​ត្រូវ​ប៉ះ​ជាមួយ​នឹង ហ្គីប្រាលតា និង​ក្រិក នៅ​ថ្ងៃ​ទី 18 ខែ​វិច្ឆិកា និង​ថ្ងៃ​ទី 21 ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ដកខ្លួន​ចេញ​ពី​ក្រុម​មាន់គក​បារាំង​បណ្ដោះ​អាសន្ន ដោយ​សារ​តែ​របួស​ជង្គង់។

​របួស​របស់ Eduardo Camavinga បាន​កើត​ឡើង​អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ថ្ងៃពុធ​សប្ដាហ៍​នេះ ដែល​គាត់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ Ousmane Dembele។ សហព័ន្ធ​បាល់ទាត់​បារាំង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​មួយ​ដោយ​លើក​ឡើង​ថា “Camavinga ដែល​ជា​ខ្សែបម្រើ​របស់ Real Madrid បាន​រងរបួស​ជង្គង់​ខាង​ស្តាំ។ គាត់​ត្រូវ​បានអនុញ្ញាត​នៅ​ថ្ងៃនេះ​ឲ្យ​ទៅ​កាន់​ក្លឹប​របស់​គាត់​វិញ។ Didier Deschamps បាន​សម្រេច​ចិត្ត​កោះ​ហៅ Khephren Thuram មក​ជំនួស​វិញ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២