បាល់ទាត់អន្តរជាតិ
Kulusevski ប្រាប់ឈ្មោះកីឡាករដែលគាត់ចូលចិត្តបំផុតនៅ Premier League
កីឡាករ Dejan Kulusevski របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រាប់ឈ្មោះអតីតកីឡាករឆ្នើមមួយរូបថា ជាខ្សែប្រយុទ្ធស្លាប ដែលគាត់ចូលចិត្ត និងជាកីឡាករល្អបំផុតនៅ Premier League។ យ៉ាងណាមិញ កីឡាករដែល Kulusevski បាននិយាយឈ្មោះនោះ គឺ Eden Hazard ដែលជាអតីតកីឡាកររបស់តោខៀវ Chelsea។
ដោយឡែក Kulusevski បានសរសើរកីឡាករបាល់ទាត់សញ្ជាតិបែលហ្ស៊ិកដែលទើបនឹងចូលនិវត្តន៍កាលពីពេលថ្មីៗនេះថា គាត់បានរៀនសូត្រពីការមើល Eden Hazard លេងក្នុងរយៈពេលកន្លងមក។
Kulusevski បានជ្រើសរើស Hazard ជាខ្សែប្រយុទ្ធស្លាបនៅ Premier League ដែលគាត់ចូលចិត្ត និងចាត់ទុកថា ជាកីឡាករល្អបំផុតផងដែរ។ កីឡាករវ័យ 23 រូបនេះបានប្រាប់ TNT Sports ថា៖ “ដំបូងខ្ញុំត្រូវតែនិយាយឈ្មោះ Eden Hazard។ គាត់ជាកីឡាករដែលខ្ញុំចូលចិត្តតាំងពីតូចមកម្ល៉េះ។ គាត់បានធ្វើឲ្យខ្ញុំសប្បាយចិត្ត គាត់ធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយរីករាយដោយការមើលការលេងរបស់គាត់ ពីព្រោះគាត់បង្កើតភាពរីករាយ និងសេរីភាពក្នុងការលេង ដូចកូនក្មេងលេងបាល់ទាត់ជាមួយការ ស៊ុតបាល់បញ្ចូលទី និងមានរីករាយ ដែលជាអត្ថន័យពិតរបស់បាល់ទាត់”។
ប្រភព: Dailypost NG