Connect with us

បាល់ទាត់អន្តរជាតិ

ប្រវត្តិ​របស់​ក្លឹប​ហង្សក្រហម Liverpool ជា​មួយ​ពាន UEFA Champions League

Published

on

ទំនាក់​ទំនង​របស់ Liverpool សម្រាប់​ពាន UEFA Champions League គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃអត្ត​សញ្ញាណ​របស់​ក្លឹប។ នៅឆ្នាំ 2022 លោក Jurgen Klopp បាន​ដឹកនាំ​ក្រុម​ហង្សក្រហម​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ UCL ​ជា​លើក​ទីបី​ក្នុង​តំណែង​គាត់​ជា​គ្រូ​បង្វឹក ហើយ​ពួកគេ​នឹង​ជួប​ជាមួយ​ក្រុម Real Madrid ដែល​ការ​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃសៅរ៍ ទី 28 ឧសភា។

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ដឹង​ទេ​ថា ក្លឹប​ហង្សក្រុម Liverpool ធ្លាប់​ឈ្នះ​ពាន Champions League ប៉ុន្មានដង?

Liverpool គឺ​ជា​ក្រុម​ដែល​ជោគជ័យ​បំផុត​ទីបី ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទ្វីប​អឺរ៉ុប និង Champions League ដោយ​ពួក​គេ​បាន​ឈាន​ដល់​វគ្គផ្តាច់ព្រ័ត្រ​សរុប​ចំនួន 9 ដង និង​ឈ្នះ​ការ​ប្រកួត​ចំនួន 6 ដង។

ជ័យជម្នះ​លើក​ដំបូង​របស់​ពួកគេ​បាន​កើត​ឡើង​នៅឆ្នាំ 1977 ពេល​នោះ​ពួក​គេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល 3-1 ទៅ​លើក្រុម Borussia Monchengladbach នៅ​កីឡដ្ឋាន Stadio Olimpico។ នៅ​រដូវកាល​បន្ទាប់ ពួកគេបាន​ឈ្នះការ​ប្រកួត​ម្តងទៀត ដោយ​លើក​នេះទម្លាក់ Club Brugge ក្នុង​លទ្ធផល 1-0 ដែល​ជា​គ្រាប់បាល់​របស់ Kenny Dalglish។

Liverpool បាន​បន្ត​ឈ្នះពាន​ទៀត នៅ​ឆ្នាំ 1981 ជាមួយ​នឹង​ជ័យ​ជំម្នះ​លើ Real Madrid 1 ទល់នឹង 0។ ឆ្នាំ 1984 ពួក​គេ​បាន​ឈ្នះ​ម្ដង​ទៀត។ ក្នុងឆ្នាំ 1985 ក្លឹប​ហង្សក្រហម បាន​ឈ្នះ​ជើងឯង​រង ព្រោះ​ពួក​គេ​បាន​ចាញ់ក្រុម Juventus។

ពីរ​ទសវត្សរ៍​ដោយ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ ក្រោយ​មក Rafa Benitez បាន​មក​ដឹកនាំ​ក្លឹប​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ 2005 និង 2007។ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​ឆ្នាំ 2005 ក្លឹប AC Milan ត្រូវបាន​ចាញ់ Liverpool។ ពីរ​ឆ្នាំ​ក្រោយ​មក AC Milan បាន​ជួប Liverpool ម្ដង​ទៀត ហើយ​ពួក​គេ​ក៏​តាម​សងសឹក​បាន​សម្រេច ដោយ AC Milan បាន​លើក​ពាន​នៅ​ឆ្នាំ 2007។

ការ​មក​ដល់​របស់​លោក Jurgen Klopp ក្នុង​នាម​ជា​អ្នកចាត់​ការ​ទូទៅ​ក្នុងឆ្នាំ 2015 បាន​ក្លាយ​ជា​យុគសម័យ​ដ៏​រុងរឿង​ថ្មី​មួយរបស់ Liverpool។ ពួកគេ​បាន​ឈាន​ដល់​វគ្គផ្តាច់ព្រ័ត្រ​ក្នុងឆ្នាំ 2018 ដោយ​កាល​នោះ​ចាញ់​ក្រុម Real Mdrid ប៉ុន្តែ​ឆ្នាំ​បន្ទាប់ ពួក​គេ​បានឈ្នះ​ពាន ដោយ​យក​ឈ្នះ​ក្លឹប​មាន់​ខ្នាយមាស Tottenham។

កំណត់ត្រា​ចុង​ក្រោយ​របស់ Liverpool ជា​មួយ Champions League

– ឆ្នាំ 1976/77 – Liverpool 3-1 Borussia Monchengladbach

– ឆ្នាំ 1977/78 – Liverpool 1-0 Club Brugge

– ឆ្នាំ 1980/81 – Liverpool 1-0 Real Madrid

– ឆ្នាំ 1983/84 – Liverpool 1-1 Roma (Liverpool ឈ្នះដោយបាល់ប៉េណាល់ទី)

– ឆ្នាំ 1984/85 – Juventus 1-0 Liverpool

– ឆ្នាំ 2004/05 – Liverpool 3-3 Milan (Liverpool ឈ្នះដោយបាល់ប៉េណាល់ទី)

– ឆ្នាំ 2006/07 – Milan 2-1 Liverpool

– ឆ្នាំ 2017/18 – Real Madrid 3-1 Liverpool

– ឆ្នាំ 2018/19 – Liverpool 2-0 Tottenham

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២