Connect with us

បាល់ទាត់អន្តរជាតិ

David Beckham ចង់​ចុះ​ហត្ថលេខា​លើ​អតីត​កីឡាករ​មួយ​រូប របស់​ក្លឹប​បិសាចក្រហម

Published

on

សហស្ថាបនិក​របស់​ក្លឹប Inter Miami លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អតីត​អ្នកចាំទី​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ David de Gea ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ដែល​មិន​ទាន់​មាន​ក្លឹប​លេង។

យើង​បាន​ដឹង​ហើយ​ថា De Gea បាន​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United កាល​ពី​ដើម​រដូវកាល​នេះ​នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់ ខណៈ​ដែល​លោក Erik ten Hag បាន​រក​ឃើញ​បេក្ខភាព​អ្នកចាំទី​ថ្មី​មក​ជំនួស​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ Andre Onana ដែល​មាន​តម្លៃ​ខ្លួន 47 លានផោន។

ទន្ទឹម​នឹង​នេះ ចាប់​ពី​ពេល​នោះ​មក De Gea បាន​ទទួល​សំណើរ និង​បដិសេធ​ការ​ចង់​បាន​ពី​ក្លឹប​ធំៗ​ជា​ច្រើន ទាំង​ក្រុម​នៅ Saudi Pro League និង​ក្លឹប Inter Milan ដែល​ជា​ក្លឹប​ចាស់​របស់ Onana ផង​ដែរ។ កាល​ពី​មួយ​រយៈ​មុន កីឡាករ​វ័យ 33 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ផ្សារភ្ជាប់​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ La Liga ហើយ​ក្លឹប​ដែល​ចាប់​អារម្មណ៍​ចង់​បាន​គាត់​គឺ Real Betis និង Valencia ប៉ុន្តែ​គេ​បាន​ដឹង​ថា David de Gea ហាក់​មិន​ជឿជាក់​លើ​ក្លឹប​ណា​មួយ​ក្នុង​ចំណោម​ពួក​គេ​ឡើយ។

ឥឡូវនេះ​របាយការណ៍​ពី​កាសែត Daily Star បាន​រាយការណ៍​ថា Beckham កំពុង​ព្យាយាម​បញ្ចុះបញ្ចូល David de Gea ដែល​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​របស់​គាត់​ឲ្យ​ទៅ​លេង​នៅ MLS ជាមួយ Inter Miami ហើយ​ពួក​គេ​ក៏​មាន​សុទិដ្ឋិ​និយម​ផង​ដែរ​ថា គាត់​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​​ម្ចាស់ពាន Ballon d’Or 8 សម័យ​កាល Lionel Messi ក៏​នៅ​ទីនោះ​ដែរ។ ប្រសិន​បើ​គាត់​ទៅ​ចូលរួម​ជាមួយ Inter Miami នោះ De Gea ក៏​នឹង​អាច​លេង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​របស់​គាត់ Jordi Alba និង Sergio Busquets ផងដែរ។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២