បាល់ទាត់អន្តរជាតិ
David Beckham ប្រាប់មូលហេតុដែលគាត់ព្យាយាមចុះហត្ថលេខាលើ Lionel Messi

ប្រធានក្លឹប និងជាអ្នកតំណាងរបស់ក្លឹប Inter Miami លោក David Beckham បានលើកឡើងពីមូលហេតុដែលក្លឹបរបស់លោកចុះហត្ថលេខាលើកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi។ លោកបានប្រាប់ពីមូលហេតុពិតប្រាកដនៃរឿងនេះ នៅពេលកីឡាករវ័យ 36 ឆ្នាំត្រូវបានប្រកាសជាផ្លូវការណ៍ថាជាកីឡាករចំណូលថ្មីរបស់ក្លឹប Inter Miami កាលពីម្សិលមិញ។
យ៉ាងណាមិញ Lionel Messi បានចូលរួមជាមួយក្លឹប Inter Miami ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គាត់ជាមួយ Paris Saint-Germain បានផុតកំណត់នៅរដូវក្តៅនេះ។ និយាយអំពី Messi លោក David Beckham បាននិយាយថា ក្លឹបរបស់គាត់បានចុះហត្ថលេខាលើអតីតកីឡាកររបស់ក្លឹប Barcelona ដោយសារតែគាត់ចង់នាំយកកីឡាករដ៏អស្ចារ្យបំផុតនៅលើពិភពលោកទៅកាន់ទឹកដីនៃទីក្រុង Miami។
David Beckham បាននិយាយថា៖ “កាលពី 10 ឆ្នាំមុន នៅពេលដែលខ្ញុំចាប់ផ្តើមដំណើររបស់ខ្ញុំដើម្បីបង្កើតក្លឹបថ្មីនៅ Miami ខ្ញុំបាននិយាយថា ខ្ញុំសុបិនចង់នាំយកកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកទៅកាន់ទីក្រុងដ៏អស្ចារ្យនេះ។… ថ្ងៃនេះ សុបិននោះបានក្លាយជាការពិត។ ខ្ញុំមិនអាចមិនមានមោទនភាពទេ ដែលកីឡាករមានសមត្ថភាពដូច Lionel Messi ចូលរួមជាមួយក្លឹបរបស់យើង ប៉ុន្តែខ្ញុំក៏រីករាយក្នុងការស្វាគមន៍មិត្តល្អ ជាមនុស្សអស្ចារ្យ និងគ្រួសារដ៏មានសុភមង្គល់របស់គាត់មក Inter Miami របស់យើងផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona