Connect with us

បាល់ទាត់អន្តរជាតិ

មក​ស្គាល់​​បុរស​ម្នាក់​ដែល Beckham បាន​ជួល ដើម្បី​ឲ្យ​តាម​ការពារ Lionel Messi

Published

on

តារា​ឆ្នើម​របស់​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​អង្គរក្ស​ម្នាក់​បាន​ដើរ​តាម​ខ្លួន​ស្ទើរ​គ្រប់​ជំហាន ចាប់​តាំង​ពី​ពេល​គាត់​បាន​ផ្លាស់​ជីវិត​ទៅ​រស់​នៅ​ក្នុង​ទឹកដី​នៃ​សហរដ្ឋ​អាមេរិច និង​លេង​ឲ្យ​ក្លឹប Inter Miami ដែល​មាន​លោក David Beckham ជា​សហស្ថាបនិក​ក្លឹប។​

យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា បុរស​ដែល​ដើរតាម Lionel Messi នោះ ជា​មនុស្ស​ម្នាក់​ដែល​លោក David Beckham បាន​ជួល​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ដើរតាម និង​ការពារ​សុខ​សុវត្ថិភាព​របស់ Messi។ បុរស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Yassine Chueko ជា​អតីត​ទាហាន និង​អ្នក​ធ្លាប់​បាន​ប្រឡូក​ក្នុង​កីឡាករ​ប្រដាល់ MMA ផង​ដែរ។

Yassine Chueko មិន​សូវ​បាន​គេ​ដឹង​ពត៌មាន​លម្អិត​ជា​សាធារណៈ​របស់​គាត់​បាន​ច្រើន​ទេ តែ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​នៅ​ឆ្ងាយ​ពី Lionel Messi ឡើយ។ ក្នុង​អំឡុង​ពេល​ដែល Messi ស៊ុត​គ្រាប់​បាល់​បញ្ចូលទី និង​រត់​មក​អបអរ​ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ក៏ Yassine Chueko ស្ទុះ​ទៅ​តាម​ការពារ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង​ដល់ Messi។

ប្រភព: Dailyjournal24hr

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២