បាល់ទាត់អន្តរជាតិ
Bayern Munich កំពុងពិចារណាផ្ទេរខ្សែការពារ Raphael Varane នៅខែមករាខាងមុខ
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាការផ្ទេរមួយសម្រាប់ខ្សែការពារ Raphael Varane របស់ក្លឹបបិសាចក្រហម Manchester United។ លោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹប បានដឹកនាំ Bayern Munich នៅរដូវកាលនេះដោយចាប់ផ្ដើមការប្រកួតក្របខណ្ឌ Bundesliga ដោយមិនស្គាល់ចាញ់សោះ ក្នុងចំណោម 11 ប្រកួតរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ នៅដើមរដូវកាលកន្លងទៅនេះ ពួកគេបានបរាជ័យក្នុងការនាំយកខ្សែការពារ និងខ្សែបម្រើកណ្តាល 2 នាក់។ នៅពេលនោះពួកគេបានខកខានក្នុងការចុះហត្ថលេខាផ្ទេរ Trevoh Chalobah របស់ Chelsea និង Joao Palhinha របស់ Fulham។
នៅខែមករាដើមឆ្នាំខាងមុខនេះ គេបានដឹងថា Bayern Munich នៅតែព្យាយាមនាំយកខ្សែការពារយ៉ាងហោចណាស់ម្នាក់។ បច្ចុប្បន្ន Thomas Tuchel មានបេក្ខភាព Kim Min-jae, Dayot Upamecano និង Matthijs de Ligt ហើយ ប៉ុន្តែពួកគេមិនមានជម្រើសខ្សែការពារទី 4 ដើម្បីផ្តល់ការប្រកួតប្រជែងបន្ថែមទៀតនោះទេ។
យោងតាមរបាយការណ៍ពី Sky Sport ហូឡង់ បានចុះផ្សាយឲ្យដឹងថា ក្លឹបយក្សអាឡឺម៉ង់មួយនេះ កំពុងសម្លឹងមើលការផ្ទេរ Raphael Varane ខណៈដែលខ្សែការពាររូបនេះ កំពុងជួបប្រទះនឹងស្ថានភាពស្មុគស្មាញនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន។ Bayern Munich ជឿជាក់ថា ខ្សែការពារដែលមានវ័យ 30 ឆ្នាំរូបនេះ នៅតែមានទម្រង់លេងដ៏លេចធ្លោរ និងអាចក្លាយជាខ្សែការពារដ៏សំខាន់របស់ពួកគេទៅថ្ងៃក្រោយ។
ប្រភព: Sportsmole