បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើកីឡាករ 2 រូបរបស់ PSG ដើម្បីមកជំនួសកន្លែង Gavi
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍លើខ្សែបម្រើកណ្តាល 2 រូប របស់ក្លិបបារាំង Paris Saint-Germain ដើម្បីមកជំនួសកន្លែងរបស់ខ្សែបម្រើ Gavi ដែលបានរងរបួសសរសៃពួរ និងត្រូវសម្រាកពីលើទីលានរយៈពេលយូរ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Sport.es បានឲ្យដឹងថា Barcelona កំពុងសិក្សាពីស្ថានភាពជម្រើសនៃការផ្ទេរកីឡាករឆ្នើមម្នាក់ក្នុងចំណោម Fabian Ruiz និង Carlos Soler។ គេដឹងថា Barcelona គ្រោងនឹងដាក់សំណើរខ្ចីជើងខ្សែកីឡាករណាម្នាក់ពី PSG ដោយមានជម្រើសទិញផ្ដាច់កុងត្រានៅពេលក្រោយ។
យ៉ាងណាមិញ គ្រូបង្វឹករបស់ PSG គឺលោក Luis Enrique ចង់រក្សាទុកកីឡាករទាំង 2 រូបនេះ នៅក្នុងក្រុមរបស់ខ្លួន ហើយមិនចរចាផ្ទេរចេញអ្វីទាំងអស់ ទោះស្ថិតក្នុងលក្ខខណ្ឌបែបណាក៏ដោយ។ សូមរំលឹកផងដែរថា Gavi បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងក្រុមជម្រើសជាតិរបស់គាត់ អំឡុងពេលនៃការប្រកួតជម្រុះ Euro 2024។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 19 ឆ្នាំរូបនេះត្រូវបានគេធ្វើតេស្តវិនិច្ឆ័យថា មានរបួសសរសៃពួរផ្នែកខាងមុខ ហើយគាត់នឹងត្រូវវះកាត់ជង្គង់នៅថ្ងៃទី 28 ខែវិច្ឆិកា ខាងមុខនេះផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como