Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត កំពុង​ដាក់​គោលដៅ​ចង់​បាន Christian Eriksen

Published

on

ខ្សែបម្រើ Christian Eriksen របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​រាយការណ៍​ថា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចង់​បាន​ពី​ក្លឹប​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅ Old Trafford កាល​ពី​រដូវក្តៅ​ឆ្នាំ 2022 បន្ទាប់​ពី​​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ជាមួយ Brentford ហើយ​គាត់​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​បិសាចក្រហម​ក្នុង​រយៈពេល 18 ខែ​ចុងក្រោយ​នេះ។

យ៉ាង​ណា​មិញ Christian Eriksen បាន​បង្ហាញ​ខ្លួន​សម្រាប់​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យ​មួយ​នេះ ចំនួន 59 ប្រកួត​មក​ហើយ ដោយ​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន 12 ដង។ ក្នុង​រដូវកាល​នេះ គាត់​បាន​បង្ហាញ​ខ្លួន 15 ប្រកួត ដោយ​រួមចំណែក​ស៊ុត​បញ្ចូលទី 1 គ្រាប់ និង Assist 2 ដង ប៉ុន្តែ​បច្ចុប្បន្ន Christian Eriksen ត្រូវ​បាន​អវត្តមាន​ដោយ​សារ​របួស​ជង្គង់ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេលឈ្នះ 1-0 លើ Luton Town កាល​ពី​ដើម​ខែ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ បាន​ឈាន​ចូល​ដល់ 18 ខែ​ចុងក្រោយ​នៃ​កុងត្រា​របស់​ខ្លួន​នៅ Old Trafford ហើយ។ បច្ចុប្បន្ន មជ្ឃដ្ឋាន​បាល់ទាត់​កំពុង​សង្ស័យ​ជុំ​វិញ​អនាគត​របស់ Christian Eriksen ដែល​គាត់​អាច​នឹង​ចាកចេញ​ពី​បិសាចក្រហម​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម​អ្នក​កាសែត​លោក Ekrem Konur បាន​ឲ្យ​ដឹង​ថា ក្លឹប​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ហើយ​គាត់​អាច​នឹង​ត្រូវ​បាន​ក្លឹប​មក​ពី​មជ្ឈិម​បូព៌ា​ដាក់​ដេញ​ថ្លៃ​ក្នុង​រង្វង់​ទឹកប្រាក់​ប្រហែល​ជា 20 លានអឺរ៉ូ​ផង​ដែរ នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ រឺ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២