បាល់ទាត់អន្តរជាតិ
Fred ជឿជាក់ថា Christian Eriksen នឹងក្លាយជាចំណែកមួយដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលក្រោយ

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred បានស្វាគមន៍ការមកដល់របស់ Christian Eriksen ដែលបានផ្ទេរមកក្លឹបបិសាចក្រហម Manchester United កាលពីពេលថ្មីៗនេះ ដោយនិយាយថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ អាចជួយក្លឹបបិសាចក្រហមឲ្យកាន់តែប្រសើរឡើងបាន។
អតីតខ្សែបម្រើ Brentford, Inter Milan, Tottenham និង Ajax Eriksen បានចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយក្លឹប Brentford។
Eriksen បានចុះហត្ថលេខាលើកុងត្រារយៈពេល 3 ឆ្នាំនៅ Old Trafford ហើយមិត្តរួមក្រុមរបស់គាត់ គឺកីឡាករ Fred មានជំនឿចិត្តថា កីឡាករវ័យ 30 ឆ្នាំរូបនេះនឹងមានភាពលេចធ្លោរខ្លាំងនៅរដូវកាលក្រោយ ខណៈដែលទម្រង់លេងថ្មីក្រោមការដឹកនាំរបស់លោក Erik ten Hag ក៏កាន់តែមានភាពល្អប្រសើរឡើងផងដែរ។
Fred បាននិយាយថា៖ “Christian Eriksen ជាកីឡាករដ៏អស្ចារ្យ ហើយយើងទាំងអស់គ្នាដឹងអំពីគុណភាពលេងរបស់គាត់។ គាត់ធ្លាប់ជាកីឡាកររបស់ Tottenham Hotspur, កាលពីរដូវកាលមុន គាត់លេងនៅ Brentford ដូច្នេះគាត់ គឺជាមនុស្សម្នាក់ដែលយើងស្គាល់ច្បាស់។ គាត់មានសមត្ថភាព ជាកីឡាករដ៏អស្ចារ្យ ជាខ្សែប្រយុទ្ធ ជាអ្នកលេងនៅតំបន់ប្រយុទ្ធយ៉ាងល្អ និងដឹងពីវិធីរកគ្រាប់បាល់។ ការនាំយកគាត់មកបន្ថែមក្នុងក្រុម យើងពិតជាស្វាគមន៍យ៉ាងខ្លាំងចំពោះគាត់”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់