Connect with us

បាល់ទាត់អន្តរជាតិ

Christian Eriksen សរសើរ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន

Published

on

កីឡាករ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​ខ្សែបម្រើ Christian Eriksen បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​ពិត​ជា​មាន​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​កីឡាករ​វ័យ​ក្មេង Mainoo ដែល​ទើប​នឹង​ត្រូវ​បាន​ក្លឹប​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ​ជាលើក​ដំបូង​កាល​ពី​រដូវកាល​មុន។

យ៉ាង​ណា​មិញ Christian Eriksen បាន​និយាយ​ថា Mainoo ពិត​ជា​ធ្វើ​បាន​ល្អ​សម្រាប់ Man United ហើយ​គេ​គឺ​ពិត​ជា​កីឡាករ​ដ៏​ពិសេស​មួយ​រូប។ ជា​ការពិត​ណាស់ Kobbie Mainoo ជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដែល​បាន​លេង​ឲ្យ​​ឈុត​យុវជន​របស់​ក្លឹប​បិសាចក្រហម​តាំង​ពី​ឆ្នាំ 2021 មក​ម្ល៉េះ។ កីឡាករ​វ័យ 18 ឆ្នាំ​រូប​នេះ ត្រូវ​បាន​បិសាចក្រហម​ដាក់​បញ្ចូល​ក្នុង​ក្រុម​ឈុត​ធំ​កាល​ពី​រដូវកាល​មុន ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​លេង​បាន 11 ប្រកួត​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា Mainoo ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​ប្រចាំទឹកដី Premier League ហើយ​ជាពិសេស​កាល​ពី​ពេល​ថ្មីៗ​នេះ​គាត់​បាន​បង្ហាញ​ភាព​លេចធ្លោរ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ទល់​នឹង Everton និង Aston Villa ទៀត​ផង។

លើស​ពី​នេះ​ទៅ​ទៀត​មិត្ត​រួម​ក្រុម​របស់​គាត់ Christian Eriksen ក៏​បាន​ពោលសរសើរ​ខ្សែបម្រើ​វ័យ​ក្មេង​រូប​នេះ​ដែរ ដោយ​លើក​ឡើង​ថា៖ “ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ Mainoo។ ខ្ញុំ​ពិត​ជា​ចូលចិត្ត ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ។ ខ្ញុំ​ចង់​និយាយ​ថា គាត់​ជា​កីឡាករ​ពិសេស​ម្នាក់។ គាត់​នៅ​តែ​ជា​កីឡាករ​​វ័យ​ក្មេង ប៉ុន្តែ​គាត់​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​គាត់​កំពុង​ព្យាយាម​កាន់​កាប់​កន្លែង​មួយ​នៅ​ក្នុង​ក្រុម”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២