Connect with us

បាល់ទាត់អន្តរជាតិ

Liverpool បោះបង់​ក្ដី​ស្រមៃ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Mbappe

Published

on

ក្លឹប​បាល់ទាត់​របស់​អង់គ្លេស Liverpool បាន​បដិសេធ និង​បោះបង់​ការ​​ទិញ​យក​ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG​ ហើយ នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​ដោយ​អ្នក​កាសែត Florian Plettenberg។ យោងតាម​ប្រភព​ដដែល​បាន​អះអាង​បន្ថែម​ទៀត​ថា ការផ្ទេរ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ មិនមែន​ជា​អាទិភាព​សម្រាប់​ហង្សក្រហម​នោះ​ទេ ព្រោះ​ពួក​គេ​ដឹង​ថា Real Madrid គឺ​ជា​បេក្ខភាព​សំខាន់​ក្នុង​ការ​ទិញ Mbappe។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នៅ​មាន​កុងត្រា​ត្រឹមតែ 1 ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​មជ្ឈដ្ឋាន​បាល់ទាត់​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា គាត់​មាន​ចេតនា​ក្នុង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid ដែល​ជា​ក្លឹប​ក្នុង​ក្ដី​សុបិន​របស់​គាត់​តាំង​ពី​យូរ​មក​ហើយ។

សព្វ​ថ្ងៃ​នេះ Kylian Mbappe ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់ ដែល​អាច​លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ក៏​បាន និង​ជា​ខ្សែប្រយុទ្ធ​ស្លាប​ក៏​បាន។ កីឡាករ​ឆ្នើម​ដែល​មាន​ល្បឿន​លឿន​រូប​នេះ បាន​បង្ហាញ​ខ្លួន 17 ប្រកួត នៅ​រដូវកាល​នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។ តម្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​គាត់ (ផ្អែកតាម Transfermarkt) ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​តម្លៃ​ផ្ទេរ​រហូត​ដល់ 180 លានអឺរ៉ូ​ថែម​ទៀត​ផង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២