បាល់ទាត់អន្តរជាតិ
ចុះឡើងៗ!!! Nico Williams សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Athletic Bilbao
កីឡាករសញ្ជាតិអេស្ប៉ាញ Nico Williams បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹប Athletic Bilbao ដែលមានសុពលភាពរហូតដល់ឆ្នាំ 2027 (នេះបើយោងតាមការប្រកាសរបស់ក្លឹបកាលពីថ្ងៃសុក្រកន្លងទៅ)។ ខ្សែប្រយុទ្ធស្លាបរូបនេះបានបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរបស់គាត់ដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024។
កីឡាករវ័យ 21 ឆ្នាំរូបនេះ ត្រូវបានគេគិតថា នឹងចាកចេញពី Athletic Bilbao នៅចុងបញ្ចប់នៃរដូវកាលនេះទៅហើយ ខណៈដែល Barcelona និងក្លឹបធំៗជាច្រើនទៀតបានចាប់អារម្មណ៍លើគាត់។ ផ្ទុយមកវិញ កីឡាករដែលបានប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់រូបនេះ បានសម្រេចចិត្តរួមរស់ជាច្រើនរដូវកាលទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
Nico Williams គឺជាប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ Inaki Williams ដែលលេងឲ្យក្លឹប Athletic Bilbao តាំងពីគាត់មានអាយុ 11 ឆ្នាំមកម្ល៉េះ។ ខ្សែប្រយុទ្ធជំនាញជើងស្ដាំរូបនេះបានស៊ុតបញ្ចូលទី 9 គ្រាប់ ក្នុងការបង្ហាញខ្លួន 43 ប្រកួត សម្រាប់ក្លឹបកាលពីរដូវកាលមុន ដែលជាស្ថិតិដ៏ល្អបំផុតមួយ ក្នុងចំណោមខ្សែប្រយុទ្ធផ្សេងទៀតដែលមានវ័យប្រហាក់ប្រហែលគាត់។
ប្រភព: Supersport
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar