Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប Al-Ittihad

Published

on

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹប Al-Ittihad គឺ​កីឡាករ Jota ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Ange Postecoglou នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។ កីឡាករ​សញ្ជាតិ​ព័រទុយ​ហ្គាល់​ដែល​មាន​ឈ្មោះ​ពេញ​ថា João Pedro Neves Filipe រូប​នេះ ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់​គ្រូ​បង្វឹក​របស់​លោក Postecoglou ពេល​គាត់​លេង​នៅ​​ក្លឹប Celtic។

ក្នុង​អំឡុង​ពេល​នៅ​ជាមួយ​ក្លឹប Celtic កីឡាករ​ឆ្នើម​រូប​នេះ រក​បាន​គ្រាប់​បាល់​សរុប 28 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 83 ប្រកួត​​ក្នុង​ក្របខណ្ឌ​លីគ​កំពូល Scottish Premiership។ ដោយ​សារ​ទម្រង់​លេង​ដ៏​ល្អ​ជាមួយ Celtic កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្លឹប​ម្ចាស់ជើង​ឯក​អារ៉ាប់ Al-Ittihad ដោយ​ពួក​គេ​បាន​ចាយ​ប្រាក់ 25 លានផោន ដើម្បី​ទិញ​គាត់​យក​ទៅ​ទឹកដី​មជ្ឈិមបូព៌ា។

Jota បាន​បង្ហាញ​ខ្លួន 12 ប្រកួត ជាមួយ​ក្លឹប​ថ្មី Al-Ittihad ហើយ​នៅ​ពេល​នេះ​គាត់​ត្រូវ​បាន​ហាមឃាត់​រយៈ​ពេល 3 ខែ ដោយ​មិន​មាន​សិទ្ធិ​លេង​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ឡើយ។ យោងតាម​គេហ​ទំព័រ The Sun បាន​ឲ្យ​ដឹង​ថា Jota កំពុង​តែ​ចាប់អារម្មណ៍​នឹង​ការ​ផ្លាស់​ទៅ​ទឹកដី​អង់គ្លេស ដោយ​ត្រឡប់​ទៅ​ជួប​ជុំ​ជាមួយ​អតីត​គ្រូ​បង្វឹក​ចាស់​របស់​ខ្លួន​លោក Postecoglou វិញ នៅ Tottenham Hotspur។ កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ សង្ឃឹម​ថា គាត់​អាច​នឹង​ក្លាយ​ជា​កីឡាករ​លេច​ធ្លោរ​ឡើង និង​មាន​ឱកាស​លេង​ច្រើន​ក្រោម​ការ​ដឹកនាំ​របស់ Postecoglou។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២