បាល់ទាត់អន្តរជាតិ
វិភាគការប្រកួតរវាង Arsenal ដែលត្រូវជួបគីឡូធ្ងន់ Aston Villa នៅរំលងអាធ្រាតនេះ
![](https://x-sportkh.com/wp-content/uploads/2023/12/article-002871-1.jpg)
នៅម៉ោង 12:30 នាទីរំលងអាធ្រាតនេះ ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Aston Villa ដែលត្រូវបានគេចាត់ទុកជាគីឡូធ្ងន់មួយនៅ Premier League។ បច្ចុប្បន្នក្លឹប Aston Villa របស់លោក Unai Emery កំពុងឈរនៅចំណាត់ថ្នាក់លេខ 3 នៅក្នុងលីគ ហើយជាពិសេសនោះ កាលពីប្រកួតមុនពួកគេទើបនឹងលុត Man City 1-0 ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាង ដោយមាន 36 ពិន្ទុ ពីការប្រកួតសរុបទាំង 15 ប្រកួត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺទម្រង់លេង និងទឹកចិត្តកីឡាកររបស់ Arsenal កំពុងពុះពារជាមួយនឹងមហិច្ឆតាក្នុងការលើកពាននៅរដូវកាលនេះ។
សម្រាប់ការប្រកួតរវាងក្រុមទាំង 2 កុំព្យូទ័រឆ្លាតវៃរបស់ Opta បានទស្សន៍ទាយដោយផ្ដល់ 3 ពិន្ទុ ទៅកាន់ Arsenal ដែលមានន័យថា ក្លឹបកាំភ្លើងធំមានភាគរយឈ្នះរហូតដល់ 44.8% ខណៈដែល Aston Villa មានស្ថិតិឈ្នះត្រឹមតែ 30% ប៉ុណ្ណោះ ។
ប្រភព: Theanalys