Connect with us

បាល់ទាត់អន្តរជាតិ

Graham Potter អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​បិសាចក្រហម

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Brighton និង​តោខៀវ Chelsea គឺ​លោក Graham Potter អាច​នឹង​មក​ជំនួស​លោក Erik ten Hag ក្នុង​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា​មិញ Graham Potter បាន​ទំនេរ​ពី​ការងារ​តាំង​ពី​ពេល​ដែល​គាត់​ត្រូវ​បាន Chelsea បញ្ចប់​តំណែង​របស់​គាត់​តាំង​ពី​ខែ​មេសា ឆ្នាំ​ 2023 មក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មុន​នេះ​បន្តិច​មាន​សេចក្តី​រាយការណ៍​មួយ​បាន​អះអាង​ថា លោក Zinedine Zidane ក៏​អាច​នឹង​ក្លាយ​ជា​បេក្ខភាព​ដែល​អាច​ជំនួស​កន្លែង​របស់​លោក Erik ten Hag ដែរ។ ប៉ុន្តែ​ការ​ដែល​អាច​ឲ្យ Zinedine Zidane មក​ដឹកនាំ​នៅ​បិសាចក្រហម ហាក់​មាន​ភាព​លំបាក​បន្តិច ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះ​ធ្លាប់​បាន​បដិសេធ​ជា​មួយ​ក្លឹប​ធំៗ​ជាច្រើន​ដង​មក​ហើយ។

បច្ចុប្បន្ន​តំណែង​របស់​លោក Erik ten Hag កំពុង​តែ​ឡើង​កម្ដៅ​ជា​ខ្លាំង ស្រប​ពេល​ដែល​ថ្មីៗ​នេះ​ក្រុម​របស់​គាត់ ទើប​តែ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League និង​កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​លីគ។ គេ​បាន​ដឹង​ថា កីឡាករ​របស់ Man United មាន​ការ​ខឹង​សម្បារចំពោះ​ការ​ដឹកនាំ​របស់ Erik ten Hag ជា​ពិសេស​គឺ​ករណី​​ដែលគាត់​លក់ Cristiano Ronaldo និង​ដាក់​ពិន័យ​ចំពោះ Jadon Sancho។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២