Connect with us

បាល់ទាត់អន្តរជាតិ

សំបុត្រ​ទស្សនា​ការ​ប្រកួត​របស់ Messi នៅ​ហុងកុង ត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល​តិច​ជាង 1 ម៉ោង

Published

on

សំបុត្រ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ក្នុង​ខែកុម្ភៈ​ឆ្នាំ​ក្រោយ រវាង​ក្លឹប Inter Miami របស់ Lionel Messi ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហុងកុង ត្រូវ​បាន​លក់នៅ​លើ​អនឡាញ​អស់ ក្នុង​រយៈពេល​តិច​ជាង 1 ម៉ោង​ប៉ុណ្ណោះ ខណៈ​ដែល​សំបុត្រ​នោះ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី 880 ដុល្លារ​ហុងកុង ទៅ 4,880 ដុល្លារ​ហុងកុង (110 ដុល្លារ ទៅ 625 ដុល្លារ)។

យ៉ាង​ណា​មិញ Inter Miami របស់ Lionel Messi ដែល​ប្រកួត​ជាមួយ​ហុងកុង នឹង​ធ្វើ​ឡើង​​នៅ​កីឡដ្ឋាន Hong Kong Stadium ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​រហូត​ដល់ 40,000 នាក់។ យោង​តាម​អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​របស់ Inter Miami នៅ​ហុងកុង​ក៏​មាន​វត្តមាន​របស់ Jordi Alba និង Sergio Busquets ផង​ដែរ។

ខ្សែប្រយុទ្ធ Lionel Messi ធ្លាប់​បាន​លេង​លើក​ចុងក្រោយ នៅ​ក្នុង​ហុងកុង​ក្នុង​ឆ្នាំ 2014 ហើយ​ក៏​ជា​​ការ​ប្រកួត​មិត្តភាព​ដូចគ្នា។ ដោយឡែក​ម្ចាស់​ស្ថានិក​របស់​ក្លឹប Inter Miami លោក David Beckham ក៏​ធ្លាប់​បាន​លេង​នៅ​ទឹកដី​ហុងកុង​ម្ដង​ដែរ កាល​ពី​ឆ្នាំ 2003 ពេល​នៅ​ជា​កីឡាករ​របស់​ក្លឹប Real Madrid។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២