បាល់ទាត់អន្តរជាតិ
ក្លឹប 3 ដែលមានភាគរយ និងឱកាសខ្ពស់ក្នុងការឈ្នះពាន UCL នៅរដូវកាលនេះ
ថ្មីៗនេះ The Telegraph បានបង្ហាញពីរបាយការណ៍នៃការវិភាគ និងដាក់ចំណាត់ថ្នាក់នៃក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាន UEFA Champions League រដូវកាលឆ្នាំ 2023/2024 នេះ។ យ៉ាងណាមិញ ការដាក់ចំណាត់ថ្នាក់នេះដែរបានធ្វើឡើងបន្ទាប់ពីការប្រកួតវគ្គចែកពូល UCL ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
ដោយឡែក The Telegraph បានចាត់ទុកក្លឹបមេឃខៀវ Manchester City ដែលជាក្រុមការពារតំណែងជើងឯកកាលពីរដូវកាលមុន នៅតែមានឱកាសឈ្នះពាន UCL ជាថ្មីម្ដងទៀតនៅរដូវកាលនេះ ខណៈដែលក្លឹប Bayern Munich និង Real Madrid ក៏ស្ថិតក្នុងបេក្ខភាពដែលមានភាគរយខ្ពស់ផងដែរ។
បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola នៅតែមានទម្រង់លេងដ៏ល្អ ហើយពួកគេក៏ជាក្រុមដែលឆ្លងផុតវគ្គចែកពូល ជាមួយនឹងពិន្ទុពេញ (18 ពិន្ទុ) ដោយមិនចាញ់ រឺស្មើឡើយ។ គួររំលឹកផងដែរថា កាលពីរដូវកាលមុន Manchester City គឺជាក្រុមដែលឈ្នះពាន 3 ក្នុងមួយរដូវកាល ហើយពួកគេបានឈ្នះពាន UEFA Champions League ដែលជាពានលើកដំបូងនៃប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។
ប្រភព: Telecomasia