បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 កំពុងចាប់អារម្មណ៍ចង់បាន Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួនដូចជា Barcelona, Paris Saint-Germain និង Juventus។ យ៉ាងណាមិញ Rashford ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Old Trafford តាំងពីរដូវកាលឆ្នាំ 2021-2022 ដែលស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Ole Gunnar Solskjaer និង Ralf Rangnick ម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀតកីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានបញ្ចុះបញ្ចូលឲ្យបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនបន្តទៀតដោយលោក Erik ten Hag។ ក្រោមការដឹកនាំដំបូងរបស់ Erik ten Hag នៅ Old Trafford កីឡាករវ័យ 26 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីរហូតដល់ 30 គ្រាប់ និង Assists 11 ដង ក្នុងការបង្ហាញខ្លួន 56 ប្រកួត និងបានជួយបិសាចក្រហមឲ្យឈ្នះពានរង្វាន់ EFL Cup ផងដែរ។
យ៉ាងណា Rashford មានកុងត្រាជាមួយក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលរហូតដល់ឆ្នាំ 2028 ប៉ុន្តែពេលនេះទម្រង់លេង និងឱកាសបង្ហាញសមត្ថភាពរបស់គាត់នៅលើទីលានពិតជាធ្លាក់ចុះជាខ្លាំង។ កីឡាករដែលជាម្ចាស់អាវលេខ 10 របស់ Man United រូបនេះ ស៊ុតបញ្ចូលទីបានតែ 2 គ្រាប់ប៉ុណ្ណោះ គិតចាប់តាំងពីបើករដូវកាលដល់ពេលនេះ។
របាយការណ៍ថ្មីៗនេះបានអះអាងថា Rashford ស្ថិតក្នុងចំណោមកីឡាករមួយចំនួននៅ Man United ដែលបានបាត់បង់ជំនឿចិត្តលើគ្រូបង្វឹករបស់ខ្លួន ហើយគាត់ពិតជាមិនចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះបន្តទៀតឡើយ។ របាយការណ៍ពី Fichajes បានអះអាងថា Barcelona, PSG និង Juventus សុទ្ធតែចង់បានកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar