បាល់ទាត់អន្តរជាតិ
Chelsea ទម្លាក់ Newcastle ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត EFL Cup
ក្លឹប Chelsea បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup បន្ទាប់ពីបានផ្តួលក្លឹប Newcastle United ក្នុងលទ្ធផល 4-2 ដោយទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីលទ្ធផលស្មើ 1-1 កាលពីរំលងអាធ្រាតយប់មិញ។ គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតពីសំណាក់ខ្សែប្រយុទ្ធ Callum Wilson បានធ្វើឲ្យ Newcastle នាំមុខ 1-0 រហូតដល់នាទីទី 90+។
ទោះជាយ៉ាងណា លទ្ធផលនេះបានប្រែប្រួលដោយ Mykhailo Mudryk បានស៊ុតបញ្ចូលទីតាមស្មើចុងម៉ោងនៅនាទីទី 90+2 ហើយក៏អូសបន្លាយពេលវេលាដល់ការប៉េណាល់ទីកាត់សេចក្ដី។ អ្នកចាំទីសញ្ជាតិស៊ែប៊ី Dorde Petrovic បានក្លាយជាវីរបុរសដែលបានជួយសង្គ្រោះបាល់ប៉េណាល់ទី និងនាំក្លឹប Chelsea របស់ខ្លួនឲ្យឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលជាសមិទ្ធិផលដ៏អស្ចារ្យមួយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como