បាល់ទាត់អន្តរជាតិ
Tottenham Hotspur កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់ Jean-Clair Todibo
![](https://x-sportkh.com/wp-content/uploads/2023/12/article-002926-1.jpg)
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិភាក្សាជាថ្មីម្ដងទៀតលើកិច្ចព្រមព្រៀង ដើម្បីឈានដល់ការចុះហត្ថលេខាលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice។ កីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Premier League ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយក្លឹប Nice ក៏ចង់ចែកផ្លូវជាមួយខ្សែការពារកណ្តាលរូបនេះផងដែរនៅឆ្នាំ 2024។
មាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេជឿថា ជាក្លឹបក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសចុងក្រោយគេដែលចង់បាន Jean-Clair Todibo ខណៈដែល Manchester United, Liverpool និង Chelsea កំពុងតាមដានពីទម្រង់លេងរបស់កីឡាករសញ្ជាតិបារាំងរូបនេះ តាំងពីដើមរដូវកាលមកម្ល៉េះ។
មាន់ខ្នាយមាស បានចាប់ផ្ដើមស្វែងរកបេក្ខភាពខ្សែការពារចំណូលថ្មីបន្ទាប់ពី Micky van de Ven មានរបួសសរសៃពួរ ស្របពេលដែលជម្រើសបច្ចុប្បន្នសម្រាប់លោក Postecoglou មានខ្សែការពារ Cristian Romero, Eric Dier និង Ashley Phillips។ ទោះជាយ៉ាងណា សម្រាប់ខ្សែការពារដែលតែងតែស្ថិតក្នុងការពេញចិត្តរបស់ក្រុមមានតែ Cristian Romero ម្នាក់ប៉ុណ្ណោះ ដោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅតែមានទម្រង់លេងដ៏លេចធ្លោរ។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ថ្មីៗនេះអ្នកតំណាងរបស់ Todibo បានពិភាក្សាបន្ថែមទៀតជាមួយ Tottenham Hotspur កាលពីសប្តាហ៍មុន ដើម្បីកំណត់តម្លៃផ្ទេរខ្សែការពាររូបនេះ ដែលអាចចាយលុយត្រឹមតែ 35 លានផោន។ ដូចគ្នានេះដែរ គេដឹងថា Todibo មានបំណងចង់ចូលរួមជាមួយក្រុមរបស់លោក Postecoglou ដែលកំពុងមានទម្រង់លេងដ៏លេចធ្លោរផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត