Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​ប្រជែង​យក​ខ្សែការពារ​កណ្ដាល Jean-Clair Todibo

Published

on

ក្លឹប​តោខៀវ Chelsea នឹង​ប្រជែង​ជាមួយ​ក្លឹប​ជា​គូប្រជែង​របស់​ខ្លួន​នៅ Premier League គឺ Manchester United និង Tottenham Hotspur សម្រាប់កា​រ​ព្យាយាម​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Jean-Clair Todibo របស់​ក្លឹប Nice។ យោងតាម​របាយការណ៍​ពី Foot Mercato បាន​ឲ្យ​ដឹង​ថា ក្លឹប​តោខៀវ Chelsea បាន​ទាក់ទង​ជាមួយ Todibo ជុំវិញ​លទ្ធភាព​នៃ​ការ​នាំយក​កីឡាករ​ឆ្នើម​រូប​នេះ​ទៅ Stamford Bridge។

គេ​បាន​ដឹង​ថា លោក Mauricio Pochettino ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប​មិន​ពេញ​ចិត្ត​នឹង​ជម្រើស​ខ្សែការពារ​របស់​គាត់​បច្ចុប្បន្ន​ឡើយ ហើយ​នឹង​ព្យាយាម​ស្វែងរក​បេក្ខភាព​ខ្សែការពារ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ Todibo ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ជា​យូរ​មក​ហើយ​ថា នឹង​ផ្ទេរ​ទៅ​កាន់​ទឹកដី Premier League បន្ទាប់​ពី​គាត់​បាន​​ក្លាយ​ជា​ខ្សែ​ការពារ​កណ្តាល​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​ប្រចាំ Ligue 1 របស់​បារាំង។

កាល​ពី​រដូវក្ដៅ​កន្លង​ទៅ ក្លឹប​បិសាចក្រហម Manchester United មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​មិន​បាន​សម្រេច​ឡើយ បន្ទាប់​ពី​ពួកគេ​បាន​បរាជ័យ​ក្នុង​លក់​ចេញ Harry Maguire។ ដូច​គ្នានេះ​ផង​ដែរ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន គេបាន​រាយ​ការណ៍ថា Tottenham Hotspur បាន​បើក​ការ​ពិភាក្សា​ជាមួយ Nice លើ​ការ​ចុះហត្ថលេខា Todibo ខណៈ​ដែល​ក្រុម​របស់​លោក Ange Postecoglou ត្រូវ​ការ​ខ្សែការពារ​ថ្មីយ៉ាង​ចាំ​បាច់ ព្រោះ Cristian Romero និង Micky van de Ven ទាំង​ពីរ​នាក់​បាន​រងរបួស។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២