Connect with us

បាល់ទាត់អន្តរជាតិ

Klopp ចាត់​ទុក​ក្រុម​មួយ​នេះ ជា​ក្រុម​ខ្លាំងបំផុត​ប្រចាំទឹកដី Premier League

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp បាន​លើក​យក​ឈ្មោះ​ក្លឹប​មួយ​ជា​ក្លឹប​ដែល​ខ្លួន​ចាត់​ទុក​ថា កំពុង​មាន​ទម្រង់​លេង​ដ៏​ខ្លាំង​បំផុត​ប្រចាំ​ក្របខណ្ឌ​កំពូល Premier League នៅ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ ក្លឹប​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​លើក​យក​មក​និយាយ​នោះ​គឺ​ក្លឹប​កាំភ្លើងធំ Arsenal។

ដោយ​ឡែក​លោក Jurgen Klopp បាន​និយាយ​បែប​នេះ បន្ទាប់​ពី​ក្រុម​របស់​គាត់​ឈ្នះ​ការ​ប្រកួត Carabao Cup 5-1 ទៅ​លើ West Ham កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​របស់​លោក Jurgen Klopp នឹង​ត្រូវ​​ជួប​គ្នា​ជាមួយ Arsenal ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស​នៅ​ចុង​សប្តាហ៍​នេះ។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​យក 3 ពិន្ទុ​នោះ Liverpool និង Arsenal ក៏​ជា​ក្រុម​ដែល​​ប្រជែង​ដណ្តើម​យក​តំណែង​កំពូល​តារាង​ផង​ដែរ។ Klopp បាន​និយាយ​ប្រាប់​ទៅ​កាន់ BBC ថា៖ “យើង​មាន​អារម្មណ៍​ល្អ​បន្ទាប់​ពី​ការ​ប្រកួត​នោះ [ទល់​នឹង West Ham] ជា​ការ​ពិតណាស់ ប៉ុន្តែ​យើង​ដឹង​ថា យើង​នឹង​ត្រូវ​លេង​តទល់ អាច​ប្រហែល​ជា​ក្រុម​ខ្លាំង​បំផុតនៅ Premier League គឺ Arsenal។ ពួកគេ​ពិត​ជា​មាន​ទម្រង់​លេង​ដ៏​រឹងមាំ។ ពួកគេ​កាន់តែ​ល្អ​ប្រសើរ​ខ្លាំង ជាមួយ​នឹង​ Declan Rice នៅ​ក្នុង​ក្រុម…”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២