Connect with us

បាល់ទាត់អន្តរជាតិ

Man United កំណត់​គោលដៅ​ចង់​បាន Kubo មក​ជំនួស​កន្លែង​របស់ Antony

Published

on

យោងតាម​ពាក្យ​ចចាម​អារ៉ាម​ចុង​ក្រោយ​មួយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​កំពុង​ពិចារណា​ផ្ទេរ​ខ្សែប្រយុទ្ធ​ស្លាប Takefusa Kubo ដើម្បី​មក​ជំនួស​កន្លែង​របស់ Antony ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ លេង​មិន​សូវ​បាន​ល្អ​ឡើយ​នៅ​តំបន់​ស្លាប​ស្ដាំ​របស់​ក្រុម។

ដោយ​ឡែក​សម្រាប់​អតីត​កីឡាករ Real Madrid គឺ Takefusa Kubo ពេល​នេះ​កំពុង​ក្លាយ​ជា​កីឡាករ​ម្នាក់​ដ៏​លេច​ធ្លោរ​ប្រចាំ​ទឹកដី La Liga និង​ជា​កីឡាករ​ដ៏​សំខាន់​មិន​អាច​ខ្វះបាន​របស់​ក្លឹប Real Sociedad។ កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ បាន​រ៉ាប់រង​ទាំង​ស្រុង​នៅ​តំបន់​ប្រយុទ្ធ​ស្លាប​របស់​ក្រុម ហើយ​នៅ​រដូវកាល​នេះ​គាត់​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង 6 Assists។

យោងតាម​គេហទំព័រ The Sun បាន​ឲ្យ​ដឹង​ថា លោក Erik ten Hag បាន​ចាត់​ទុក​តំបន់​ស្លាប​ដែល Antony កំពុង​កាន់​កាប់​នោះ ជា​តំបន់​ដែល​ស្ទើរ និង​គ្មាន​ប្រសិទ្ធិភាព​របស់​ក្រុម។ រដូវកាល​ថ្មី​នេះ Antony មិន​ទាន់​បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូល​ទី រឺ Assist ឡើយ ក្នុង​ការបង្ហាញ​ខ្លួន​ទាំង 18 លើក​របស់​ខ្លួន។ គេ​បាន​ដឹង​ថា Man United នឹង​សុខ​ចិត្ត​ឲ្យ Antony ខ្ចី​ជើង​ទៅ Real Sociedad ប្រសិន​បើ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ព្រម​លក់ Takefusa Kubo មក​ឲ្យ​ពួក​គេ​នៅ​ខែ​មករា​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២