Connect with us

បាល់ទាត់អន្តរជាតិ

Varane អាច​នឹង​ត្រឡប់​មក​អតីត​ក្លឹប​ចាស់ Real Madrid វិញ

Published

on

ខ្សែការពារ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Raphael Varane ស្ថិត​ក្នុង​គោលដៅ​ដែល​អាច​នឹង​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ Real Madrid វិញ (នេះ​បើ​យោងតាម​របាយការណ៍​ពី BILD បាន​ចុះ​ផ្សាយ)។

យ៉ាង​ណា​មិញ Varane ទើប​តែ​ចាកចេញ​ពី​អេស្ប៉ាញ​ទៅ​ចូលរួម​ជាមួយ Man United នៅ​រដូវក្តៅ​ឆ្នាំ 2021 បន្ទាប់​ពី​រួមរស់​ជាមួយ Real Madrid អស់​រយៈពេល 10 ឆ្នាំ។ ដោយ​ឡែក​នៅ​ពេល​នេះ Real Madrid កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នៃ​ការ​រង​របួស​ខ្សែ​ការពារ។ កីឡាករ​ចុង​ក្រោយ​ដែល​មាន​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ David Alaba ដែល​រងរបួស ACL។

ជាមួយ​គ្នា​នេះ​ដែរ Real Madrid ក៏​គ្មាន Eder Militao ដែល​បាន​រង​របួស​រហែក​ជង្គង់ ACL កាល​ពី​ខែ​សីហា កន្លង​ទៅ។ ជម្រើស​បច្ចុប្បន្ន​មាន​តែ​ខ្សែការ​ពារ 2 រូប​ប៉ុណ្ណោះ​នៅ​តំបន់​ការពារ​កណ្ដាល​គឺ Antonio Rudiger និង Nacho។

ឥឡូវ​នេះ​ពួក​គេ​អាច​ជ្រើសយក​ជម្រើស​ល្អ​មួយ​ដោយ​នាំ​យក Varane មក​វិញ ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​ជួប​ប្រទះ។ ក្នុង​អំឡុង​ពេល​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ​នៅ Santiago Bernabeu គាត់​ធ្លាប់​បាន​រួម​ចំណែក​ជួយ​ក្លឹប​ឲ្យ​ឈ្នះពាន​ចំនួន 18 ដង ដែល​ក្នុង​នោះ​មាន UEFA Champions League ចំនួន 4 ពាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២